ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា យោធារបស់អ៊ុយក្រែនចំនួន៦៩៤នាក់ដែលត្រូវបានរារាំងនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol បានទម្លាក់អាវុធចុះចាញ់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន២៩នាក់បានរងរបួស ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធសរុបចំនួន៩៥៩នាក់បានចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា រួមទាំង៨០នាក់បានរងរបួស” ។ ដោយបានបន្ថែមថា ៥១នាក់ក្នុងចំណោមពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញនៅថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី នៅគ្រាដែលការយកចិត្តទុកដាក់របស់សេតវិមានងាមកមើលប្រទេសរុស្ស៊ី និងអឺរ៉ុប វិញ ហើយចំពេលមានការភ័យខ្លាចចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលគ្របដណ្តប់លើ ការធ្វើដំណើរនេះ ។...
ភ្នំពេញ: លោកពេជ្រ វិជ្ជាធម៌ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ ដែលជាអតីតថៅកែ ស្ថានីយប្រេង ឥន្ទនៈ PTT ជាប់ពាក់ព័ន្ធនឹង...
ភ្នំពេញ ៖ តំណាងអយ្យការ អមសសាលាដំបូងរាជជានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២នេះ បានចាប់ និង ចោទប្រកាន់បុរសត្រូវចោទ ម្នាក់ ជាប់ពាក់ព័ន្ធការ ចេញសែក ស្អុយ មានតម្លៃ ជិត ៨.០០០ ដុល្លារក្នុងការទូរទាត់ ថ្លៃជំពាក់...
ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជានិងឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានក្រាបថ្វាយបង្គំយាង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងជួបបងប្អូនខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុប នៅល្ងាចថ្ងៃទី២១ ឧសភា ។ ការប្រកាសនេះ ធ្វើឡើង ស្របពេលដែលសម្ដេចនឹង អញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ របស់វេទិកា សេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួន...
បរទេស៖ នៅក្នុងសេដ្ឋកិច្ចគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ ដូចជាការកើនឡើងអតិផរណា ការដំឡើងអត្រាការប្រាក់ ការធ្លាក់ថ្លៃរូបិយប័ណ្ណ សូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ច អាចត្រូវបានរកឃើញរហូត ដល់មួយឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា សូមយកការកើនឡើងថ្មីៗ នៃអតិផរណាពិភពលោកជាឧទាហរណ៍ ការកើនឡើងយ៉ាងឆាប់រហ័ស នៃទំនិញពិភពលោកបានចាប់ផ្តើមមួយឆ្នាំ មុនពេលការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី លោក Yury Borisov បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានបង្កើតសមត្ថភាពឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង ហើយកំពុងប្រើប្រាស់វារួចហើយ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា វាបាញ់បានចម្ងាយ ៥ គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហស្សនាមថា Zadira ឬ “អ្នកបង្កបញ្ហា” ជាភាសារុស្ស៊ី។ គាត់មិនបានបង្ហាញ...
ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មហាសន្និបាតអភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម មហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយបានកំណត់គោលការណ៍សំខាន់ ស្តីពីការ ជំរុញការកសាងអរិយធម៌អេកូឡូស៊ី ក្នុងយុគសម័យថ្មី ដែលជាបទបញ្ជា អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ៤ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំ...
ថ្មីៗនេះមេដឹកនាំអាមេរិក បានចុះហត្ថលេខាលើអ្វី ដែលហៅថា សេចក្តីព្រាងច្បាប់ ដោយស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ជួយតៃវ៉ាន់ ទទួលឋានៈជាអ្នកសង្កេតការណ៍ របស់អង្គការសុខភាពពិភពលោកឡើងវិញ ដើម្បី ”ចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក”។ ទង្វើដែលជ្រៀតជ្រែកយ៉ាងហឹង្សា នូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងសេចក្តីថ្លែងការណ៍រួម រវាងចិននិងអាមេរិកទាំងបី ក៏ដូចជា ល្មើសយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាន...