ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ធនធានសត្វព្រៃរបស់កម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងដាក់អន្ទាក់ កើតឡើងបណ្តាលមកពីជួញដូរសត្វព្រៃ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងសន្និសីទកាសែត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។ កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច...
កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឩសភា ឆ្នាំ២០២២ នេះនៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាសុខសន្តិភាព...
ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេស របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរ ការនៃការដាក់ពាក្យសុំចូល ជាសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។ នៅថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតី នៃសាធារណរដ្ឋ និងគណៈរដ្ឋមន្ត្រីនៃគោលនយោបាយការបរទេស និងសន្តិសុខ របស់រដ្ឋាភិបាល បានបញ្ចប់របាយការណ៍ ស្តីពីការចូលរួមរបស់ប្រទេសហ្វាំងឡង់ ទៅកាន់អង្គការសន្ធិសញ្ញា...
ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលទើបនឹងបញ្ចប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា “ភាពជាកណ្តាលរបស់អាស៊ាន គឺជាបេះដូង នៃយុទ្ធសាស្ត្ររដ្ឋបាលរបស់ខ្ញុំ ក្នុងការបន្តទៅអនាគត ដែលយើងទាំងអស់គ្នាចង់ឃើញ ហើយខ្ញុំមានន័យថា ដោយស្មោះស្ម័គ្រ” ។ ថ្វីបើមានពាក្យកក់ក្តៅក៏ដោយ ក៏ភាពស្មោះត្រង់ របស់ទីក្រុងវ៉ាស៊ីនតោន មានចម្ងល់។...
ប៉េកាំង ៖ ធនាគារកណ្តាល របស់ប្រទេសនេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ បានលើកទម្ងន់ នៃប្រាក់យន់របស់ចិន នៅក្នុងកញ្ចប់រូបិយប័ណ្ណបម្រុង ឥស្សរជនរបស់ខ្លួនដល់ ១២,២៨ភាគរយពី ១០,៩២ភាគរយ។ នៅក្នុងការពិនិត្យឡើងវិញ ជាទៀងទាត់លើកដំបូង របស់ខ្លួនលើការវាយតម្លៃ នៃសិទ្ធិគូរពិសេសរបស់ IMF ឬ SDR ចាប់តាំងពីប្រាក់យន់ ត្រូវបានបញ្ចូលក្នុងកញ្ចប់ ក្នុងឆ្នាំ២០១៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកស្លាប់និងឆ្លងជំងឺកូវីដ១៩ថ្មីទៀតទេ ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៩៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ជាប់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយ និង រឹតករ សម្លាប់ ស្រ្តីជនរងគ្រោះម្នាក់ ដែលត្រូវ ជាសង្សារខ្លួន ដោយសារតែខឹងនឹងនាង...
យោងតាមទិន្នន័យ ដែលក្រសួងពាណិជ្ជកម្ម របស់ចិនចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងឆ្នាំនេះ ប្រទេសចិន បានប្រើប្រាស់ ជាក់ស្តែងនូវទុនបរទេស ចំនួន៤៧៨៦១០លានប្រាក់យាន់ចិន កើនជាង២០.៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងនោះ ឧស្សាហកម្មបច្ចេកទេស បានកៀរគរទុនបរទេស កើនជាង៤៥.៦ ភាគរយ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...