ប្រេន LG TRADE IN PROMOTION ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គោរពជំរាបសួរអតិថិជន របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូទាំងអស់គ្នានៅក្នុងខែឧសភានេះ យើងខ្ញុំមានរៀបចំប្រូម៉ូសិន ដ៏ពិសេសសម្រាប់អតិថិជន ដែលជារដូវក្តៅផងដែរ ជាមួយLG មាន TRADE IN PROMOTION ពិសេសដោយអតិថិជន អាចយកម៉ាស៊ីនបោកចាស់គ្រប់ម៉ូឌែល យកមកប្តូរម៉ាស៊ីនបោកគក់ថ្មី ដែលលក់ក្នុងតម្លៃទាបជាងគេនឹងមានការថែមជូនច្រើនជាងគេ។ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៦...
Finland formally announced Sunday that it intends to apply for membership into the Western NATO military alliance, ignoring Russian President Vladimir Putin’s...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
បាត់ដំបង ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលត្រូវជាថ្ងៃទី២ នៃដំណើបេសកកម្មចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយ ចំនួនក្នុងខេត្តបាត់ដំបង...
Update: សេតវិមាន បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតី ចូ បៃឌិន និងស្ត្រីទីមួយ នឹងធ្វើដំណើរទៅកាន់ Buffalo នៅថ្ងៃអង្គារ “ដើម្បីចូលរួមសម្តែងនូវសមានទុក្ខ ជាមួយសហគមន៍ ដែលបានបាត់បង់ជីវិតចំនួនដប់នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំដែលគួរឱ្យរន្ធត់ និងគួរឱ្យរន្ធត់” ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
បរទេស៖ សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជាង 10 000 នាក់ទៅកាន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងជំនួសកងកម្លាំង ដែលបានដាក់ពង្រាយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលភាគច្រើនស្ថិតនៅតាមបណ្តោយ “ផ្នែកខាងកើត” នៃប្លុកយោធាណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មាន...
បរទេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួន ក្នុងការចូលរួមជាមួយ សម្ព័ន្ធមិត្តយោធាណាតូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីនានា “បានយល់ស្របថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យចូលជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និងនាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់លោកប្រធានាធិបតី Sauli Niinisto កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិភាក្សាបានផ្តោតលើការជំរុញចូលរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពណាតូ...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានណែនាំនូវគន្លឹះល្អៗជាច្រើន ដល់សមាជិក-សមាជិការបស់ខ្លួន ដើម្បីជួយឱ្យអ្នកប្រកបវិជ្ជាជីវៈ ជាអ្នកលក់ឱសថរួមគ្នា បម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសត្រូវមានបដិសណ្ឋារកិច្ចចំពោះប្រជាជន ជៀសវាងការប៉ះពាល់សតិអារម្មណ៍អ្នកជំងឺ។ លោក ឡី សុភាព លើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថនៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកាសមាគម អ្នកលក់ឱសថកម្ពុជាប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ លោកប្រធានបានលើកឡើងថា នៅតាមបណ្ដាខេត្តនីមួយៗ បានចាប់ផ្ដើមឃើញពីតម្លៃនៃការអប់រំ លើផ្នែកលក់ឱសថនេះ។ ចំពោះសមាគមអ្នកលក់ឱសថកម្ពុជា គឺតែងផ្ដល់ការបណ្ដុះបណ្ដាល ហើយមានការប្រគល់ជ័យលាភី ជូនសិក្ខាកាមដែលអ្នកលក់ឱសថ ក៏ដូចជាអ្នកបម្រើសេវាសុខភាពទូទៅ ដើម្បីបញ្ជាក់ពីការទទួលបាន ការអប់រំបណ្ដុះបណ្ដាល និងមានចំណេះ ជំនាញត្រឹមត្រូវ។ លោកថា វិញ្ញាបនបត្រទាំងនេះគឺមានតម្លៃស្មើនឹងលិខិតបទដ្ឋានគតិយុត្ត។ លោកបានបន្តថា ការបណ្ដុះបណ្ដាលខាងលើនេះ គឺនឹងផ្ដល់ឱ្យសិក្ខាកាម ដែលជាអ្នកលក់ឱសថបានយល់ពី ផលប៉ះពាល់សុខភាពទាំងខាងក្រៅ និងខាងក្នុងរបស់អ្នកប្រើប្រាស់ ភាពស្របច្បាប់ នៃផលិតផលដែលពួកគេ យកមកលក់ជូនអ្នកប្រើប្រាស់។ លោកបានស្នើដល់ឱសថការី គិលានុបដ្ឋ-គិលានុបដ្ឋយិកា វេជ្ជបណ្ឌិត ឆ្មប ទន្ដពេទ្យ ជំនួយការវេជ្ជបណ្ឌិត អ្នកលក់គ្រឿងសម្អាង អ្នកបម្រើការទូទៅជាដើម ត្រូវតែឆ្លងកាត់ការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកលក់ឱសថ នៅតាមឱសថស្ថាន អ្នកលក់គ្រឿងសម្អាងម្ហូបអាហារនិងភេសជ្ជៈ ត្រូវចូលខ្លួនមកទទួលការបណ្ដុះបណ្ដាល ជាមួយសមាគមសហព័ន្ធអ្នកលក់ឱសថកម្ពុជា ដើម្បីធានាការប្រើប្រាស់ ចែកចាយត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព សុខភាព ឱ្យយល់អំពីច្បាប់នៃការគ្រប់គ្រង។ ត្រូវយល់ដឹងអំពីការថែទាំសុខភាពឱ្យបានល្អ។ ត្រូវតែបម្រើប្រជាជនដោយក្ដីស្រលាញ់ គួរតែគិតអំពីម៉ោងពេលវេលា លោកបានបន្តស្នើដល់សមាជិក-សមាជិកាត្រូវតែ មានបដិសណ្ឋារកិច្ចចំពោះអ្នកជំងឺ ពីព្រោះអ្នកឈឺមានសតិអារម្មណ៍ ភ័យព្រួយណាស់ទៅហើយ និងត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនពលរដ្ឋ ដែលមកទទួលសេវាសុខភាព។ កិច្ចការទាំងនេះជារឿងចាំបាច់ ក្នុងនាមជាអ្នកបម្រើសេវាសុខភាពជូនប្រជាជន។ លោក ឡី សុភាព បានបន្តអំពាវនាវ ដល់សមាជិក-សមាជិក ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់លើ ការសហការបម្រើប្រជាជន។ លោកបន្តណែនាំទៀតថា ការលក់ដូរឱសថជូនប្រជាជន ត្រូវមានរបៀបរបប ក្រោយពីការទទួលបានវិញ្ញាបនបត្រនេះ។ ត្រូវមានការគ្រប់ហិរញ្ញវត្ថុ ផែនការចំណូល-ចំណាយ ពីព្រោះប្រសិនបើ អ្នកផ្ដល់សេវាមានជីវភាពខ្វះខាត ការផ្ដល់សេវាជូនអ្នកប្រើប្រាស់ក៏ពិបាកដែរ ពោលគឺត្រូវតែមានជីវភាពសមរម្យ។ លោកក៏បានលើកទឹកចិត្តឱ្យសមាជិកសមាគម ពង្រីកលទ្ធភាពនៃការផ្ដល់សេវាជូន ប្រជាជនប្រកបដោយវិជ្ជាជីវៈ និងចេះជួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានកិត្តិយស ប្រសើរសម្រាប់ខ្លួន គ្រួសារ សង្គម ក៏ដូចជាសមាគមសហព័ន្ធអ្នកឱសថកម្ពុជា៕