ព័ត៌មានអន្តរជាតិ

លោកពូទីន ប្រាប់ប្រធានាធិបតី ហ្វាំងឡង់ផ្ទាល់មាត់ថា មិនមានការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ទេ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់លោកប្រធានាធិបតី Sauli Niinisto កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិភាក្សាបានផ្តោតលើការជំរុញចូលរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពណាតូ ដែលត្រូវបានពង្រឹងឡើងវិញចំពេលមានវិបត្តិអ៊ុយក្រែន។ យោងតាមការិយាល័យប្រធានាធិបតីហ្វាំងឡង់ លោក Niinisto បានប្រាប់លោក ពូទីន ថា ប្រទេសរបស់លោកត្រូវបានកំណត់ដើម្បីធ្វើការសម្រេចចិត្តលើការចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” លោកវ្ល៉ាឌីមៀ ពូទីន ជាពិសេស គឺបានចែករំលែកការវាយតម្លៃរបស់គាត់អំពីស្ថានភាពនៃដំណើរការចរចារវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន ដែលត្រូវបានផ្អាកដោយការពិតដោយទីក្រុងគៀវ ដែលមិនបានបង្ហាញពីផលប្រយោជន៍លើកិច្ចសន្ទនាដ៏សំខាន់ និងមានអត្ថន័យ”។ 

លោកពូទីនបានព្រមានផងដែរថា ចេតនារបស់រដ្ឋាភិបាលទីក្រុង Helsinki ក្នុងការបោះបង់ចោល “គោលនយោបាយប្រពៃណីអព្យាក្រឹតភាពយោធា” គឺនឹងក្លាយជា “កំហុស” ដោយសង្កត់ធ្ងន់ថា “មិនមានការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ទេ” ដោយលោកបានបញ្ជាក់ថា ទង្វើនេះ «អាចនឹងជះឥទ្ធិពលអវិជ្ជមាន» លើទំនាក់ទំនង «មានផលប្រយោជន៍ទៅវិញទៅមក» រវាងប្រទេសទាំងពីរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top