តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកដំបូង របស់ពួកគេកាលពីថ្ងៃពុធស្តីពី កិច្ចការអាស៊ីអាគ្នេយ៍ដែលជា ផ្នែកមួយនៃការសម្របសម្រួល គោលនយោបាយទូលំទូលាយ នៅក្នុងតំបន់ ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ បានជួបប្រជុំគ្នាស្ទើរតែបន្ទាប់ពី នាយករដ្ឋមន្ត្រីលោក Fumio Kishida និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សា កាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ ដើម្បីបង្កើនទំនាក់ទំនងជា មួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh កាលពីថ្ងៃពុធ បានច្រានចោលការលើកឡើងរបស់បារាំង និងអាល្លឺម៉ង់ នាពេលថ្មីៗនេះ ស្តីពីការរឹបអូសយកនាវាដឹកប្រេង របស់ក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្ស។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងថា “យើងបដិសេធយ៉ាងខ្លាំង ចំពោះការចេញសេចក្តីថ្លែងការណ៍តែម្ខាង និងមិនសមហេតុផល ដែលហាក់ដូចជាបានក្លាយជាទម្លាប់ជាប់លាប់ ក្នុងចំណោមផលិតកររបស់ខ្លួន” ។...
បរទេស៖ រុស្ស៊ី និងចិនកំពុងបន្តលុបបំបាត់ ប្រាក់ដុល្លារអាមេរិក ពីការជួញដូរទៅវិញទៅមក ខណៈដែលបរិមាណប្រចាំខែ លើការដោះដូររូបិយបណ្ណ និងប្រាក់យន់ ត្រូវបានគេរាយការណ៍ថា បានកើនឡើង ១ ០៦៧ភាគរយ ដល់ជិត ៤ពាន់លានដុល្លារ ក្នុងរយៈពេលបីខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការគណនារបស់សារព័ត៌មាន...
បរទេស៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយ 100 ពាន់លានអឺរ៉ូ (107 ពាន់លានដុល្លារ) ដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន។ ទស្សនាវដ្ដី Der Spiegel បានផ្សាយថា ខ្លួនបានទទួលផែនការចំណាយ ហើយបានរាយការណ៍ កាលពីថ្ងៃអង្គារថា ថវិកាភាគច្រើន នឹងឆ្ពោះទៅរកការពង្រឹង កម្លាំងទ័ពអាកាសរបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារ មកលើរោងចក្រគីមីនៅក្រុង Severodonetsk ដោយហៅការវាយប្រហារនេះថា ជាសកម្មភាព “ឆ្កួតលីលា” ។ អ្នកដែលរស់នៅក្រុង Severodonetsk ត្រូវបានព្រមានកុំឱ្យចាកចេញ ពីទីជម្រកគេចពីគ្រាប់បែក និងរៀបចំរបាំងដើម្បីការពារ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។...