កំពង់ចាម៖ ខណ:ពេលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ជិតចូលមកដល់នេះ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តក្រើនរំលឹកដល់សមាជិក សមាជិកាបក្សទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជូន គណ:បក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ការថ្លែងរំលឹកដូច្នោះ លោកប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានលើកឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២...
លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរបង្កើត គោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។ ពេលអញ្ជើញចូលរួម សិក្ខាសាលាតាមអនឡាញស្តីពី “លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន” នាថ្ងៃដដែល លោកបានលើកឡើងទស្សនៈបែបនេះ ដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិក មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។...
បច្ចុប្បន្ន សង្គ្រាម ជម្លោះ និងភាពចលាចលក្នុង បណ្តាប្រទេសមួយចំនួន គឺជាអ្នកបង្កើតបញ្ហាជនភៀសខ្លួននេះឡើង ហើយដំណោះស្រាយរបស់វាគឺ ស្ថិតនៅលើការបង្កើតឲ្យមានសន្តិភាព ការលើកកម្ពស់ការផ្សះផ្សាគ្នា និងការស្ដារស្ថិរភាពឡើងវិញ។ បញ្ហាទាំងនេះជាច្រើនដែលធ្វើឲ្យ ពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន បានក្លាយជាកង្វល់របស់សកលលោក។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយកុមារតូចៗមួយចំនួនបានបាត់បង់ជីវិត និងបាត់បង់ឱកាសធំធាត់និងការសិក្សា។ នេះពិតជារឿងដែលគួរឲ្យសោកស្តាយណាស់។ ផ្ទុយពីស្ថានភាពដ៏អាក្រក់នេះ ប្រជាជនចិន ដែលជាពិសេសកុមារដែលកំពុង ធំធាត់នៅក្នុងប្រទេសចិន កំពុងទទួលរស់នៅក្រោមទម្រនៃ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀតទេ ខណៈជាសះស្បើយម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើសម្រាប់ដាំដុះថ្នាំជក់ បានជំរុញឲ្យមានការសឹករិចរិលដី និងទិន្នផលថយចុះ ព្រមទាំងឈានទៅដល់ខូចដីសម្រាប់ដាំដុះដំណាំ ឬបន្លែផ្សេងៗទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ទិវាពិភពលោកគ្មានថ្នាំជក់ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង» ចេញផ្សាយដោយ CMH នាពេលថ្មីៗនេះ បានលើកឡើងថា ផ្ទៃដីប្រមាណ ៣.៥លានហិកតា ត្រូវបានបំផ្លាញសម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់រួមចំណែកដល់ការកាប់បំផ្លញព្រៃឈើ...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៣នាក់ ត្រូវបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បាញ់ប្រហារថ្មីមួយទៀត ដែលកើតឡើង នៅក្នុងមន្ទីរពេទ្យ ក្នុងទីក្រុងTulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក ខណៈដែលខ្មាន់កាំភ្លើង ក៏ត្រូវបានបាញ់សម្លាប់ ផងដែរ។ អជ្ញាធរបានទទួល ទូរស័ព្ទអំពីដំណឹងថា មានខ្មាន់កាំភ្លើងម្នាក់ បំពាក់ជាមួយនឹងកាំភ្លើង បានដើរចូលទៅក្នុងអគារ...
បរទេស៖ មេបញ្ជាការ និងអគ្គនាយកនៃទីភ្នាក់ងារ NSA លោក Paul Nakasone បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកឯកទេស Cyber របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹង Sky News ពាក់ព័ន្ធទៅនឹងបញ្ហាអ៊ីនធឺណេត ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្តូនី...
បរទេស៖ យោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយ Nikkei Asia កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញថាចំនួន ពលរដ្ឋជនជាតិជប៉ុន យ៉ាងច្រើនលើសលប់ បានជឿជាក់ថាចិនពិត ជាបានត្រៀមខ្លួនដើម្បី វាយយកកោះតៃវ៉ាន់។ តួលេខបានបញ្ជាក់ថា ពលរដ្ឋជប៉ុនជាង៩០ភាគរយ នៃអ្នកដែលបានឆ្លើយតបទៅនឹង ការស្ទាបស្ទង់មួយ ដែលធ្វើឡើងចន្លោះ ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៩ ខែឧសភា...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា តួកគីនឹង ចាប់ផ្តើមឈានមួយជំហ៊ានទៀត ដើម្បីកិច្ចខិតខំប្រឹងប្រែង បង្កើតត៉បន់សន្តិសុខ តាមព្រំដែន ឲ្យមានទំហំទៅដល់៣០គីឡម៉ែត្រ ស្ថិតនៅភាគខាងត្បូង ជាប់នឹងស៊ីរី។ តាមរយៈសន្ទរកថានេះ លោកប្រធានាធិបតី បានអះអាងថា តួកគី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេសអ៊ុយក្រែន គឺជា ផ្នែកមួយនៃកញ្ចប់សម្រាប់ ជំនួយដល់សន្តិសុខ ជូនរដ្ឋាភិបាលទីក្រុងគៀវ។ អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្ស៊ី ទាំងដែលលោក Biden...