ព័ត៌មានអន្តរជាតិ

លោក Henry Kissinger៖ អាមេរិកនិងចិន គួរបង្កើតគោលការណ៍រួម រស់នៅជាមួយគ្នា និងស្វែងរកបែបផែនរួមរស់នៅជាមួយគ្នា

លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរបង្កើត គោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។

ពេលអញ្ជើញចូលរួម សិក្ខាសាលាតាមអនឡាញស្តីពី “លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន” នាថ្ងៃដដែល លោកបានលើកឡើងទស្សនៈបែបនេះ ដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិក មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។ ប្រទេសទាំងពីរសុទ្ធតែ មានទំនួលខុសត្រូវសំខាន់ ធៀបនឹង៥០ឆ្នាំមុន ឥឡូវនេះប្រទេសទាំងពីរ ត្រូវមានទំនួលខុសត្រូវកាន់តែច្រើន។

លោកអំពាវនាវឱ្យចិននិងអាមេរិក ខិតខំរៀបចំការសន្ទនាឡើងវិញ រំពឹងថាការសន្ទនារវាងចិន និងអាមេរិកអាចនាំមកនូវសន្តិភាពយូរអង្វែង ដល់ប្រទេសទាំងពីរនិងសកលលោក៕

To Top