ភ្នំពេញ៖ ថ្មីៗនេះមហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេស Tik tok បានចាប់អារម្មណិ៍ខ្លាំងទៅលើករណីបេក្ខភាព Miss Universe Cambodia 2022 ពាក់ស្លាកលេខ ៧ មា្នក់ឈ្មោះ សុគន្ធ ចរិយា ត្រូវបានបុរសម្នាក់ទម្លាយរឿងអាស្រូវថា នាងកំពុងមានបញ្ហាជំពាក់វាក់វិនរឿងមួយចំនួនជាមួយខ្លួន ។ ជាមួយគ្នានេះផងដែរបុរសខាងលើថែមទាំងបាននិយាយទៀតថា បេក្ខភាព សុគន្ធ ចរិយា...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន យុវជនម្នាក់ ដែលបាន បាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួន នោះ ប្រព្រឹត្ត នៅចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល ជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់សាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ព្រឹតិការណ៍នៃការប្រារព្ធពិធីនេះ ជាលើកទី១ហើយ...
ភ្នំពេញ៖ ក្រោយពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៥ មិថុនា កន្លងទៅថ្មីៗនេះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហាញនូវរូបថត និងសកម្មភាពជួបជុំគ្នា រវាងសកម្មជន នយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំង...
ភ្នំពេញ ៖ នៅក្នុងជំនួប ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា លោក រីឆាត ម៉ាល ( Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បាន វាយតម្លៃខ្ពស់លើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ...
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថាការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែ ការធ្វើទំនើបកម្ម នៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ជាមួយគ្នានេះ សម្ដេច ទៀ បាញ់ បញ្ជាក់ថា “សម្រាប់ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ច...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន អតីតស្នងការរងនគរបាល ខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំ នៅក្នុងពន្ធនាគារ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបើកជំនួបស្វាគមន៍វត្តមាន របស់មន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើនរូបនៅទីក្រុង West Bank របស់ខ្លួន ។ ជំនួបគ្នានេះត្រូវបានគេធ្វើឡើង នៅមុនពេលដែលដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកប្រធានាធីបតីអាមេរិក Joe Biden...
តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Rarisi និងប្រធានធិបតី វេណេស៊ុយអេឡា ដែលកំពុងបំពេញ ទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង ភាពជាដៃគូរយៈពេល២០ឆ្នាំ ជាមួយគ្នាកាលពីថ្ងៃសសៅរ៍ម្សិលមិញនេះ ដើម្បីអាចពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគី ទៅលើវិស័យ ជាច្រើនដូចជាសេដ្ឋកិច្ចទេសចរ...
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកមេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាគណៈធិបតី ក្នុងកម្មពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសេីរ ចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីងដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបេីកវគ្គ រហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សា និងសុវត្តិភាព។ លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដេីម្បីឆ្លេីយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអធិភាព ដែលត្រូវដំណេីរការដូចភ្លៀងរលឹម ដេីម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕