ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មី ដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងប្រើអំពើហិង្សា តាមរយៈការដោះខ្សែក្រវ៉ាត់វាយ ទៅលើប៉ូលីសចរាចរណ៍ កំពុងអនុវត្តច្បាប់ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៨ មិថុនា ។ ករណីនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ។...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តបទប្បញ្ញត្តិមួយ ក្នុងគោលបំណងធានាថា សមត្ថភាពផ្ទុកឧស្ម័ន នៅក្នុងសហភាពអឺរ៉ុប ត្រូវបានបំពេញមុនរដូវរដូវរងា ហើយអាចចែករំលែក រវាងរដ្ឋជាសមាជិក។ បទប្បញ្ញត្តិបានផ្តល់ឱ្យថា ការផ្ទុកឧស្ម័នក្រោមដី នៅលើទឹកដីរបស់រដ្ឋជាសមាជិក ត្រូវតែបំពេញយ៉ាងហោចណាស់ ៨០ភាគរយ នៃសមត្ថភាពរបស់ពួកគេ មុនរដូវរងាឆ្នាំ២០២២/២០២៣ និងដល់ ៩០ភាគរយមុនរដូវរងាបន្ទាប់។ សរុបមក សហភាពអឺរ៉ុប នឹងព្យាយាមរួមគ្នា ដើម្បីបំពេញ...
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា...
ប៉េកាំង ៖ ការប្រមូលផ្តុំការទូត លោកខាងលិចសំខាន់ៗ ជាបន្តបន្ទាប់បាន ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំ របស់មេដឹកនាំក្រុមទាំង៧ (G7) នៅរមណីយដ្ឋានភ្នំ Schloss Elmau របស់អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកតវ៉ារាប់ពាន់នាក់ បានដើរដង្ហែ ក្នុងទីក្រុងមុយនិច។ មេដឹកនាំដែលកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ និងអ្នកដែលនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូល NATO...
រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) ត្រូវបានដកស្រង់សម្តី ដែលបានថ្លែងកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយ នៅលើឧបទ្វីបគ្រីមៀ ដោយរដ្ឋសមាជិក អង្គការ NATO អាចស្មើនឹងការប្រកាស សង្គ្រាមលើប្រទេសរុស្ស៊ី...
យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ ខណៈពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោក ដែលបានធ្វើជាកសិករ នៅភូមិតូចមួយ នៃតំបន់ខ្ពង់រាបដីលឿង កាលពីចុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយបាននិយាយ...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា អភិបាលតំបន់បានលើកឡើងថា មីស៊ីលផ្លោងរបស់រុស្ស៊ីចំនួន២គ្រាប់ បានវាយប្រហារទៅលើ មជ្ឈមណ្ឌលផ្សារទំនើប១កន្លែង ក្នុងទីក្រុង Kremenchuk ភាគកណ្តាល នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរបួស៥០នាក់ ។ លោកប្រធានាធិបតី Volodymyr...
អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនមីស៊ីលប្រឆាំងនឹង យន្តហោះទំនើប ឲ្យដល់អ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៊ី ។ លោក Sullivan...
ហ្ស៊កដានី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស១២នាក់ បានស្លាប់ និង២៥១នាក់បានរងរបួស នៅក្នុងការលេចធ្លាយឧស្ម័នក្លរីន ចេញពីធុងស្តុកទុក នៅឯកំពង់ផែ Aqaba របស់ប្រទេសហ្ស៊កដានី ។ ការលេចធ្លាយនេះបានកើតឡើង បន្ទាប់ពីធុងមួយដែលពោរពេញ...