ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ណែនាំឲ្យរឹតបន្តឹងលើការផ្គត់ផ្គង់ ថាមពលដល់អ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារទូទាំងប្រទេស

CNN

គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលដល់អ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារនៅទូទាំងប្រទេស ។

កាលវិភាគកំណត់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងគ្រួសារនឹងធ្វើឡើងចាប់ពីម៉ោង៩យប់តទៅ ។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម Telegram ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយនៅថ្ងៃពុធនេះ វិធានការសម្រាប់អ្នកប្រើប្រាស់ ឧស្សាហកម្មនឹងចូលជាធរមានពេញម៉ោង ។

ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ការរឹតបន្តឹងការផ្គត់ផ្គង់ថាមពល នឹងមិនប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះទេ ។

ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ក្រុមហ៊ុនត្រូវតែណែនាំវិធានការនេះ ដោយសារតែកង្វះខាតអគ្គិសនីយ៉ាងខ្លាំង ដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី និងការកើនឡើងនៃការប្រើប្រាស់ ដែលបង្កឡើងដោយអាកាសធាតុចុះត្រជាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top