បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២ របស់ខ្លួន ចំពោះផែនការប្រើប្រាស់ ធនធានហ្គាស របស់ប្រទេស បន្ទាប់ពីរុស្ស៊ី បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ចនិងអាកាសធាតុ Robert Habeck...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនលោក Bui Thanh Son រដ្ឋមន្រ្ដីការបរទេសនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម៕
អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសតួគីនិងអង់គ្លេស បាននឹងកំពុងធ្វើការជាមួយគ្នា ក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងគ្នា ក្នុងគោលបំណងសំខាន់ ធ្វើការយ៉ាងណាជុំរុញ ចំណងទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែជិតស្និទិ្ធ។ ការប្រកាសដែលធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស តួគី Mevlut Cavusoglu បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ នឹងធ្វើឲ្យកាន់តែធំឡើង នៃទំហំពាណិជ្ជកម្មសេរីរវាងគ្នា ហើយពេលនេះកំពុងធ្វើការជាមួយគ្នា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ផ្ញើលិខិតអបអរសាទរជូនលោក Pham Minh Chinh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយ ពីច្បាប់អនុញ្ញាត ។ ការដាក់ចេញវិធានការ បង្រ្កាបអាជីវកម្មបូមខ្សាច់ ល្មើសច្បាប់ខាងលើ ធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរជូនលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម ៕
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ ជូនឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម ។
ភ្នំពេញ៖ បុរីភ្នំពេញថ្មី គម្រោង “រ៉េឌានផាក ឬ Radiant Park” ដែលមានទីតាំងស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ម្ដុំទួលពង្រ) នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលេចចេញជារូបរាងហើយ ក្រោយបើកគម្រោងសាងសង់ជិត ១ឆ្នាំ និងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ។ អ្នកនាង ជួន សុផានី បុគ្គលិកផ្នែកលក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកិច្ចប្រជុំ G20 រំពឹងទុកថានឹងអាចប្រមូលបាន មូលនិធីបន្ថែមប្រមាណ ជា១,៥ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការត្រៀមទុក ក្នុងករណីមានការរីករាលនៃជំងឺឆ្លងណាផ្សេងទៀតនាពេលខាងមុខ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin និងក៏ជាម្ចាស់ផ្ទះនៃអ្នករៀបចំកិច្ចប្រជុំ G20 ឆ្នាំនេះ។ មូលនិធិនេះត្រូវបានហៅឈ្មោះថា Financial Intermediary Fund...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សសរុបប្រមាណជា៦៨នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិដោយសារទឹកជំនន់ ក្នុងប្រទេសបង់ក្លាដេស។ សេចក្តីប្រកាសដែលធ្វើឡើង ដោយមជ្ឈមណ្ឌលនៃកិច្ចការងារសង្គ្រោះបន្ទាន់ ដែលស្ថិតនៅក្រោម ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថាទឹកជំនន់ដែលបានកកើតឡើង ពីភ្លៀងធ្លាក់ខ្លាំងបានបង្ហគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ របស់ពលរដ្ឋជាច្រើនផ្សេងទៀតផងដែរ។ អជ្ញាធរនេះបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ចំនួននៃអ្នកស្លាប់នេះបានកើតឡើង ចន្លោះពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែមិថុនា ហើយអ្នកខ្លះស្លាប់ដោយសារលង់ទឹក អ្នកខ្លះស្លាប់ដោយពស់ចឹក និងអ្នកខ្លះទៀតស្លាប់...