ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ G20 គ្រោងប្រមូលមូលនិធិ ឲ្យបាន១៥០០លានដុល្លារ ដើម្បីទុកការពារ ជំងឺឆ្លងនាពេលអនាគត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកិច្ចប្រជុំ G20 រំពឹងទុកថានឹងអាចប្រមូលបាន មូលនិធីបន្ថែមប្រមាណ ជា១,៥ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការត្រៀមទុក ក្នុងករណីមានការរីករាលនៃជំងឺឆ្លងណាផ្សេងទៀតនាពេលខាងមុខ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin និងក៏ជាម្ចាស់ផ្ទះនៃអ្នករៀបចំកិច្ចប្រជុំ G20 ឆ្នាំនេះ។ មូលនិធិនេះត្រូវបានហៅឈ្មោះថា Financial Intermediary Fund (FIF) និងត្រូវបានយល់ព្រមទទួលស្គាល់ ពីសំណាក់បណ្តារដ្ឋមន្ត្រីនៃប្រទេស G20 ទាំងអស់ផងធនាគារពិភពលោកផង និងអង្គការសុខភាពពិភពលោកផង។

លោករដ្ឋមន្ត្រី Sadikin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងថាមកដល់ពេលនេះ ប្រទេសមួយចំនួនព្រមទាំងមូលនិធិអន្តរជាតិសំខាន់ៗ បានធ្វើការសន្យា បរិច្ចាគទឹកប្រាក់របស់ខ្លួន សរុបប្រមាណជា១,១ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top