បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសុក្រ បានសម្តែង “សាមគ្គីភាព” ជាមួយនឹងជំហររបស់ចិនចំពោះកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានព្រមានមេដឹកនាំសហរដ្ឋអាមេរិក Joe Biden កុំឱ្យ “លេងជាមួយភ្លើង” លើកោះដែលគ្រប់គ្រងដោយស្វ័យភាព។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា កងទ័ពរុស្សីជាង ៧៥ ០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ជាផ្នែកនៃការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ជាច្រើន។ យោងតាមសារព័ត៌មាន BUSINESSES INSIDER ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តួលេខនេះនឹងតំណាងឱ្យប្រហែល ពាក់កណ្តាលនៃចំនួនកងទ័ពសរុបដែលរុស្ស៊ី បានបញ្ជូនទៅអ៊ុយក្រែននៅពេល ចាប់ផ្តើមការឈ្លានពានរបស់ខ្លួន។ តួលេខនេះ...
បរទេស៖ យោធារុស្ស៊ី និងអ្នកបំបែកខ្លួនគាំទ្រទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង ដាក់ពន្ធនាគារមួយកន្លែង នៅភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់អ្នកទោស សង្គ្រាមអ៊ុយក្រែនយ៉ាងតិច ៤០នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋថា “កងកម្លាំងសន្តិសុខអ៊ុយក្រែនបានបាញ់រ៉ុក្កែត...
បរទេស៖ ការវាយប្រហាររបស់រុស្សី លើទីតាំងយោធា និងអគារលំនៅឋានទូទាំងប្រទេសអ៊ុយក្រែន ដែលមានស្លាកស្នាមដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពណ៌នាថាជា “អំពើភេរវកម្មដោយមីស៊ីល”។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារតំបន់...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលដែលជំទាស់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា កន្លងទៅនេះ, តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍លោក វរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្ម ការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។ លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ច រវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀត ដែលកំពុងបន្តដល់បច្ចុប្បន្ន។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញបេសកកម្មការទូត របស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីបើចំណងការរទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាដើម។ ជាពិសេសលើកិច្ចសហប្រតិបត្តិការវិស័យយោធា និងមានការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត។ ក្នុងនោះដែរ លោកមេបញ្ជាការកងពល ក៏បានស្វាគមន៍ ចំពោះអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋកូរ៉េ ហើយតាមរយៈអនុព័ន្ធយោធាថ្មីនេះ កងទ័ពប្រទេសទាំងពីរ នឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ពិសេសការជួយបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើន៕
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូ...
បរទេស៖ ប្រទេសប៉ូឡូញ និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីថ្ងៃពុធ សម្រាប់អ្វីដែលត្រូវបានគេសាទរថា ជាកិច្ចព្រមព្រៀងទិញលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល។ ក្រុមហ៊ុនផលិតរបស់កូរ៉េខាងត្បូងនឹងផ្គត់ផ្គង់រថក្រោះជិត ១ ០០០ គ្រឿង, កាំភ្លើងធំជាង ៦០០ គ្រឿង និងយន្តហោះចម្បាំងជិត ៥០ គ្រឿងដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានផ្តល់បទសម្ភាសន៍ ជាមួយលោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញទំនាក់ទំនងកម្ពុជា កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) នៃនយោបាយការបរទេសកូរ៉េ នៅក្នុងក្របខណ្ឌអាស៊ី...
ភ្នំពេញ៖ម្ចាស់ស្នាដៃនិពន្ធថ្មី សៀវភៅ “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា បានឲ្យដឹងថា ត្រឹមតែរយៈពេលមិនដល់១សប្ដាហ៍ផង សៀវភៅ “អាថ៌កំបាំងក្រៅឆាក” ទទួលបានការបញ្ជាទិញជាង៣ពាន់ក្បាលហើយ។លោកថា ទទន្ទឹមនឹងការលក់ដាច់ច្រើននេះ មានអ្នកសុំក៏មានច្រើនដែរ។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីសៀវភៅថ្មី “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់និងជាម្ចាស់ស្នាដៃនិពន្ធថ្មី...