ព័ត៌មានជាតិ

លោក ពុយ គា៖ សៀវភៅ “អាថ៌កំបាំងក្រៅឆាក” មិនដល់១សប្តាហ៍ផង មានការបញ្ជាទិញជាង៣ពាន់ក្បាល ខណៈអ្នកសុំក៏មានច្រើន

ភ្នំពេញ៖ម្ចាស់ស្នាដៃនិពន្ធថ្មី សៀវភៅ “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា បានឲ្យដឹងថា ត្រឹមតែរយៈពេលមិនដល់១សប្ដាហ៍ផង សៀវភៅ “អាថ៌កំបាំងក្រៅឆាក” ទទួលបានការបញ្ជាទិញជាង៣ពាន់ក្បាលហើយ។លោកថា ទទន្ទឹមនឹងការលក់ដាច់ច្រើននេះ មានអ្នកសុំក៏មានច្រើនដែរ។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីសៀវភៅថ្មី “អាថ៌កំបាំងក្រៅឆាក” លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់និងជាម្ចាស់ស្នាដៃនិពន្ធថ្មី សៀវភៅ អាថ៌កំបាំងក្រៅឆាក បានថ្លែងថា “ខ្ញុំសង្ឃឹមយ៉ាងជឿជាក់ថា សៀវភៅនេះនឹងលក់ដាច់ច្រើន ព្រោះកន្លងមកនេះគ្រាន់តែខ្ញុំបង្ហោះតាមបណ្ដាញសង្គម ត្រឹមរយៈពេលមិនដល់១សប្ដាហ៍ផង ទទួលបានការបញ្ជាទិញជាង៣ពាន់ក្បាល់ហើយ ប៉ុន្តែលោកថា ទទន្ទឹមនឹងការលក់ដាច់ច្រើននេះ មានអ្នកសុំក៏មានច្រើនដែរ”។

សៀវភៅនេះមានលក្ខណៈពិសេស ខុសប្លែកពីសៀវភៅដែលបានបោះពុម្ភផ្សាយនាពេលកន្លងមក នៅក្នុងប្រទេសកម្ពុជា។ ចំណុចដែលប្លែកនោះគឺត្រូវបានមហាជនចាប់អារម្មណ៍ លើចំណងជើងនិងក្របសៀវភៅ ដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” នេះ ពិតជាពោរពេញដោយអាថ៌កំបាំងច្រើនស្ទើររាប់មិនអស់ដែលពុំធ្លាប់មានគេតំណាល ឬចែកចាយពីមុនមក។ អ្នកដែលអានសៀវភៅ “អាថ៌កំបាំងក្រៅឆាក” ពិតជាទទួលបានចំណេះដឹងបន្ថែមច្រើន និងទទួលបានភាពរីករាយរហូតដល់លួចញញឹម ឬសើចបន្ទាប់ពីអានដល់វគ្គខ្លះនៃសៀវភៅ។

សូមជម្រាបថា សៀវភៅ “អាថ៌កំបាំងក្រៅឆាក”នេះ ជាស្នាដៃនិពន្ធថ្មីរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជាដែលបានចំណាយពេលអស់១០ឆ្នាំ ទម្រាំអាចប្រសូត្រចេញជាសៀវភៅមួយក្បាលនេះឡើង។

លោកអ្នកអាចរកទិញសៀវភៅខាងលើនេះ បាននៅតាមស្តង់កាសែតនិងតាមបណ្ណាគារ ឬតាមរយៈទូរសព្ទនិងតេឡេក្រាមលេខ៖ ០៨១ ២៩៩ ៥៩៨

To Top