បរទេស៖ ប្រទេសស្រីលង្កា កំពុងបន្តការចរចាជាមួយប្រទេសចិន សម្រាប់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិក ហើយប្រទេសនេះមានទំនុកចិត្តថា ទីក្រុងប៉េកាំង នឹងយល់ព្រម “នៅពេលណាមួយ” ។ នេះបើតាមសារព័ត៌មាន Bloomberg News បានរាយការណ៍ កាលពីថ្ងៃសុក្រ (ខែកក្កដា 15) ដោយដកស្រង់សម្តី ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំប្រទេសចិន។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី១៥...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រុមការងារ SOMTC-កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings)...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មី នៃសមាគមនេះចំនួន៤៤៥រូបទៀត និងបានដាក់ចេញអនុសាសន៍ល្អៗ រួមជាមួយគោលការណ៍ចម្បងៗ៥ចំណុច ដើម្បីឱ្យសមាជិកចាស់ថ្មីបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ នាឱកាសនោះ លោកប្រធានសមាគមបានដាក់ចេញ គោលការណ៍ចម្បងៗចំនួន៥ចំណុច ដើម្បីឱ្យសមាជិក-សមាជិកយកទៅអនុវត្តឱ្យបានព្រមៗគ្នា ក្នុងនោះ៖ ១. ត្រូវប្រជុំពិភាក្សាគ្នា ដើម្បីដាក់ចេញមរបៀបរបបធ្វើការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវក្នុងការប្រកបការងារ និងមុខរបររបស់ក្រុមខ្លួន ក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នេះ។ ២. ត្រូវបន្តកសាងធនធានមនុស្សឱ្យយល់ដឹង ពីការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ពិសេសការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។ ៣. កសាងកេរ្តិ៍ឈ្មោះ ដើម្បីឱ្យប្រជាជន និងភាគីពាក់ព័ន្ធមានការជឿជាក់ និងគាំទ្រចំពោះការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ក៏ដូចជាត្រូវផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក គ្រប់ភាគីពាក់ព័ន្ធ។ ៤. ត្រូវមានសាមគ្គីផ្ទៃក្នុងទាំងក្នុងក្រុម ក្នុងសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។ ៥. សមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងអ្នកប្រកបការងារ-មុខរបរក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅប្រទេសកម្ពុជា ត្រូវអនុវត្តដោយការគោរពច្បាប់ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកប្រធានក៏បានអំពាវនាវ ឱ្យសមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវបង្កើនកិច្ចសហការជាមួយ អាជ្ញាធរដែនដី ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនឱ្យបានល្អ។ លោក ឡី សុភាព បានលើកទឹកចិត្តឱ្យសមាជិក-សមាជិក ខិតខំបំពេញការងារ និងមុខរបរនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅពង្រីកវឌ្ឍនភាព សម្រាប់ប្រទេសជាតិ។ លោកបានណែនាំឱ្យសមាជិកចាស់ថ្មី នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវធ្វើការតាមរចនាសម្ពន្ធចាត់តាំង ដើម្បីទទួលបានផ្លែផ្កា ក្នុងការងារនៃវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។ លោកក៏បានលើកទឹកចិត្ត ដល់សមាជិកសមាគមមួយនេះ ត្រូវមានការប្រកួតប្រជែង ក្នុងការសម្រេចផែនការការងារទើបជំរុញឱ្យការងារក្នុងក្រុមកាន់តែមានវឌ្ឍនភាព។ គួរជម្រាបថា កម្មវិធីខាងលើនេះ ក៏អមជាមួយពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយសមាជិក-សមាជិកានៃអង្គការ សមាគម និងវិស័យឯកជនផងដែរ៕
ភ្នំពេញ៖ JCI Phnom Penh Chapter សហការជាមួយ KKRC Runing Club និង Garmin បានរៀបចំបើកកម្មវិធី “ចិត្តលើផ្លូវវគ្គ២” នាម៉ោង ០៥៖00 ព្រឹកដល់ម៉ោង ០៨៖៣០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ (មានផ្តល់ជូនអាហារសម្រន់ និង...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈបានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងតាមរយៈកោះម៉ាល់ឌីវ...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Vinnytsia ដែលស្ថិតនៅភាគកណ្តាលអ៊ុយក្រែន បានកំណត់គោលដៅនៃកិច្ចប្រជុំយោធាអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៣ នាក់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកំណត់គោលដៅកិច្ចប្រជុំរវាងមន្ត្រីកងទ័ពអាកាសអ៊ុយក្រែន និងអ្នកផ្គត់ផ្គង់សព្វាវុធបរទេស នៅផ្ទះរបស់មន្រ្តីនៅក្នុងទីក្រុង...
បរទេស៖ ហុងគ្រីមានផែនការយោធាអំពីរបៀបការពារជនជាតិហុងគ្រីដែលរស់នៅភាគខាងលិចអ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស Peter Szijjarto បានបង្ហាញក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រ។ ទីក្រុង Budapest ត្រៀមខ្លួនជាស្រេចក្នុងការការពារមនុស្ស ១៥០ ០០០ នាក់ដែលខ្លួនចាត់ទុកថាជាប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Szijjarto បានប្រាប់គេហទំព័រព័ត៌មាន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃសុក្រ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលថា អ៊ីរ៉ង់ កំពុងផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនថា “គ្មានមូលដ្ឋាន” និងមានហេតុផលនយោបាយ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេស បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan...
ភ្នំពេញ៖ លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណកម្ពុជា ចំពោះទឹកចិត្តនិងកាយវិការដ៏កក់ក្តៅ ដល់ប្រទេសនិងប្រជាជនជប៉ុន ក្នុងពេល បាត់បង់ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ។ លោក Shinzo Abe អតីនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាព...
អាយុរបស់លោក Biden បានក្លាយទៅជាបញ្ហាចោទ សម្រាប់សេតវិមានhttps://dap-news.com/international/2022/07/11/261046/ Update: ឃាតករ ដែលបាញ់សម្លាប់លោក អាបេ បានឆែកមើល YouTube ពីរបៀបឆ្នៃអាវុធដោយខ្លួនឯងhttps://dap-news.com/national/2022/07/11/261080/ អ៊ុយក្រែន ប្រមូលបានកងទ័ព ១លាននាក់ ដើម្បីដណ្តើម យកភាគខាងត្បូង ពីរុស្ស៊ីមកវិញhttps://dap-news.com/international/2022/07/11/261227/ Update៖ ម្តាយរបស់ជនសង្ស័យ បាញ់ប្រហារលោក អាបេ ជាសមាជិក...