ព័ត៌មានអន្តរជាតិ

ហុងគ្រី មានផែនការយោធារួចហើយ សម្រាប់ប្រទេសអ៊ុយក្រែន

បរទេស៖ ហុងគ្រីមានផែនការយោធាអំពីរបៀបការពារជនជាតិហុងគ្រីដែលរស់នៅភាគខាងលិចអ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស Peter Szijjarto បានបង្ហាញក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រ។ ទីក្រុង Budapest ត្រៀមខ្លួនជាស្រេចក្នុងការការពារមនុស្ស ១៥០ ០០០ នាក់ដែលខ្លួនចាត់ទុកថាជាប្រជាជនរបស់ខ្លួន។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Szijjarto  បានប្រាប់គេហទំព័រព័ត៌មាន Index ថា “ប្រទេសរបស់យើងបានរៀបចំសេណារីយ៉ូសង្គ្រាមគ្រាអាសន្ន” ។ លោកថា រដ្ឋាភិបាលហុងគ្រីចង់ជៀសវាងការប្រើប្រាស់ពួកវា ដែលជាមូលហេតុដែលខ្លួនស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលគំនិតនៃការផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីទទួលបានបទឈប់បាញ់ ហើយអះអាងថា ប្រទេសរបស់លោកអាចកម្ចាត់រុស្ស៊ី ដោយមានជំនួយពីពួកអ្នកគាំទ្រលោកខាងលិច។ 

រដ្ឋមន្ត្រីការបរទេសហុងគ្រីបានអត្ថាធិប្បាយអំពីគោលបំណងរបស់ប្រទេសទាំងពីរដោយនិយាយថា ប្រទេសរបស់លោកមានផលប្រយោជន៍ខុសពីអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top