ភ្នំពេញ ៖ ខណៈសេវាទូរសព្ទ និងអ៊ិនធឺណេត ហាក់មានភាពដើរយឺតមិនទាន់តម្រូវការដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យបណ្ដាក្រុមហ៊ុនប្រព័ន្ធទូរសព្ទ និងអ៊ិនធឺណេតទាំងអស់ ពង្រឹងនិងពង្រីកសេវារបស់ខ្លួនជាពិសេសឲ្យទៅដល់តំបន់ទេសចរណ៍នានាដែលនៅជាតំបន់ដាច់ស្រយ៉ាល ក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្ត ។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ កក្កដា សម្ដេចតេជោមានប្រសាសន៍ថា ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាល នៃការស្ដារឡើងវិញ ក្នុងពេល...
កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ស្ថានភាពអាសន្នត្រូវបាន ប្រកាសនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានចាកចេញទៅកាន់ប្រទេសម៉ាល់ឌីវ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការតវ៉ាយ៉ាងធ្ងន់ធ្ងរ។ ការិយាល័យបានឲ្យដឹងថា ប៉ូលីសបានដាក់បម្រាមគោចរ នៅក្នុងខេត្តភាគខាងលិច រួមទាំងរដ្ឋធានីកូឡុំបូ ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសម៉ាល់ឌីវ បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿងដឹកលោក Rajapaksa...
យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាក្នុងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលភាគីទាំង២ បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅ សមាហរណកម្មរដ្ឋជ្វីហ្វនៅក្នុងតំបន់ ខណៈដែលពួកគេប្រឈមមុខ នឹងសត្រូវរួមរបស់អ៊ីរ៉ង់ ។ លោក...
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ អាចកើតមានឡើងក៏ថាបាន ដោយសារតែបញ្ហាកំពុងកើតមានឡើងក្នុងពិភពលោកដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បូករួមទាំងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។ គួរកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្ន កំពុងមានភាពតានតឹងជាច្រើន រួមមាន ៖ បញ្ហាឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង តៃវ៉ាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង និងជាពិសេសគឺផ្ដើមចេញពីសង្គ្រាម...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃដែលគាត់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កា ដែលបច្ចុប្បន្ននេះកាន់មុខតំណែងជានាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe បានស្នើឱ្យប្រធានសភាតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់គាត់បានឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ។ ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីស្តីទី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានឈ្នះការគាំទ្រដ៏ធំបំផុតពីសមាជិកសភាអភិរក្សនិយមកាលពីថ្ងៃពុធ ក្នុងការបោះឆ្នោតដំបូងដើម្បីជ្រើសរើសអ្នកណាដែលនឹងបន្តតំណែងលោក Boris Johnson ជាមេដឹកនាំគណបក្ស និងជានាយករដ្ឋមន្ត្រីអង់គ្លេស ខណៈដែលគូប្រជែង២ទៀតត្រូវបានដកចេញ ។ លោក Sunak...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាម និងការដាក់ទណ្ឌកម្មបានកំពុងធ្វើឲ្យពិភពលោក បែកបាក់ គ្មានសណ្តាប់ធ្នាប់ ហើយបំផ្លាញវិស័យទេសចរណ៍ផងដែរ ។ សម្តេចតេជោ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញវិស័យទេសចរណ៍ដំណាក់កាលទី២ (ឆមាសទី២...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនិងអាមេរិកបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ លើភាពជាដៃគូថ្មីទៅលើវិស័យធ្វើទំនើប កម្មបច្ចេកវិទ្យាដែលរួមមានទាំង ការត្រៀមខ្លួនសម្រាប់វិរុសរាតត្បាត និងបច្ចេកវិទ្យាឆ្លាតវ៉ៃនិងបញ្ហាប ម្រែបម្រួលអាកាសធាតុផងដែរ។ ប៉ុន្មានម៉ោងមុនការមកដល់ប្រទេសលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នោះលោកនាយករដ្ឋមន្ត្រី Yair Lapd បានប្រកាសប្រាប់រួចទៅហើយ អំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចប្រជុំជាមួយនឹងលោក Biden ដែលនឹងអាចនាំឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងដល់មួយកម្រិតថែមទៀត។ គួរឲ្យដឹងដែរថាភាពជាដៃគូនឹងផ្តោតលើការត្រៀមខ្លួន...
ភ្នំពេញ ៖ ដោយសារតែបញ្ហាសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ីអូសបន្លាយមិនទាន់បញ្ចប់ និងមានបញ្ហាផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងតែបែកបាក់ជាផ្នែកៗ ៕