កាលពីប៉ុន្មានសប្តាហ៍មុននេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានចូលរួមពិធីប្រកាសជាផ្លូវការនូវ “ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២” ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ពិធីប្រកាសជាផ្លូវការនេះបានទទួលការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ...
បរទេស៖ លោក Robert Habeck រដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាអនុអធិការបតីអាល្លឺម៉ង់ បាននិយាយថា លោកសង្ឃឹមសម្រាប់ការបន្តការចែកចាយឧស្ម័នធម្មជាតិរបស់រុស្ស៊ីតាមរយៈបំពង់ Nord Stream ឡើងវិញ បន្ទាប់ពីការថែទាំប្រចាំឆ្នាំរយៈពេល 10 ថ្ងៃត្រូវបានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Habeck...
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការព្រួយបារម្ភកំពុងកើនឡើងក្នុងចំណោមសមាជិកណាតូ និងសហភាពអឺរ៉ុប អំពីវិធីដែលអ៊ុយក្រែនដោះស្រាយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។ កាសែតបានសរសេរថា បណ្តាប្រទេសលោកខាងលិចឥឡូវនេះកំពុងស្វែងរកការបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងទប់ស្កាត់អាវុធទាំងនេះពីការធ្លាក់ចូលក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប...
បរទេស៖ សមាជិកសភាអ៊ុយក្រែន២រូប គឺលោក Alexey Goncharenko និង Musa Magomedov បានណែនាំច្បាប់កាលពីថ្ងៃចន្ទដោយអំពាវនាវឱ្យសភារបស់ប្រទេសនេះ ទទួលស្គាល់អធិបតេយ្យភាពនៃសាធារណរដ្ឋ Chechen នៃ Ichkeria ដែលជារដ្ឋបំបែកខ្លួនដែលបានធ្វើសង្គ្រាមពីរជាមួយរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា...
ពោធិសាត់: កម្លាំងចម្រុះរួមមានមន្ត្រីសង្កាត់រដ្ឋបាលជលផលកំពង់លួង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង កម្លាំងកងរាជអាវុធហត្ថស្រុក នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២នេះបានចុះត្រួតពិនិត្យដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅភូមិសាស្រ្តមូលដ្ឋានឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិសាត់ ក៍ប្រទះឃើញមានប្រជាពលរដ្ឋកំពុងកាប់រានទន្រ្ទានន ចំនុចលេខ(0414203-1388218)ស្ថិតនៅក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ដែលកំពុងកាប់រានព្រៃលិចទឹកក្នុងតំបន់៣ប្រមានជា ២៥ A ហើយកម្លាំងចម្រុះក៍បានធ្វើការអប់រំ...
ភ្នំពេញៈ តាមរយៈសារសំឡេងពិសេស នាថ្ងៃទី១៣ ខែ កក្ដដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនជនរួមជាតិបង្កើនការអនុវត្តន៍ វិធានការសុខាភិបាល និងប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលមានការឆ្លងរាលដាលលឿនជាងមុន។
ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិតរដ្ឋមន្រ្ដី បានលើកឡើងទៀតថា៖ របបសន្ដិសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍ នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ ជាមួយគ្នានេះ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការបង្កើនស្មារតី ទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារ ប្រកបដោយស្ថិរភាព និងភាពយូរអង្វែង របស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាព ជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ លោកបណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ច របស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ ស្ដីពីរបបសន្ដិសុខសង្គមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្ដី ក៏បានធ្វើការសំណូមពរទៅកាន់ បងប្អូនសហជីពទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយ ពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិត ដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួល នូវការញុះញង់ ការទទួលព័ត៌មានមិនពិត ពីក្រុមជនអគតិមួយចំនួនតូច។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីដោយមានការអញ្ជើញចូលរួមពីបងប្អូនសហជីព សរុបប្រមាណជា ៣០០នាក់៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា រាល់សកម្មភាព និងសកម្មភាព ដែលមានបំណង ចូលជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ចិន រួមទាំងកិច្ចការហុងកុង ធ្វើឱ្យខូចសន្តិសុខជាតិរបស់ចិន និងវិបុលភាព និងស្ថិរភាពរបស់ហុងកុង មិនត្រូវបានអនុញ្ញាតនោះទេ ហើយនឹង ត្រូវបរាជ័យ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរ...
នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងដំណើរចុះត្រួតពិនិ្យការងារ នៅខេត្តបីភាគឦសាន ប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានមកដល់បឹង Chagan នៃក្រុងSongyuan ខេត្តJilin ។ បឹង Chagan ជាបឹងទឹកសាបមួយ ក្នុងចំណោយបឹងទឹកសាបធំទាំង ១០ របស់ប្រទេសចិន មានទេសភាព...
បរទេស ៖ មន្ត្រីដែលបានតែងតាំង ដោយរុស្ស៊ីក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់បានស្លាប់ និង យ៉ាងហោចណាស់ ៨០ នាក់ផ្សេងទៀត បានរងរបួសក្នុងការបាញ់ផ្លោងក្នុងទីក្រុង Novaya Kakhovka ដោយកងកម្លាំងអ៊ុយក្រែន ។ ទីក្រុងនេះស្ថិតនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយត្រូវបានគ្រប់គ្រង ដោយទីក្រុងម៉ូស្គូ ។ យោងតាមសារព័ត៌មាន RT...