ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។
ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) ចំនួន ១៩ ៧៦៦ លេខ ទទួលចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% បើប្រៀបធៀបរយៈពេលដូចគ្នា...
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ត្រើយខាងលិច ទន្លេហ៊្សកដង់ នៃប៉ាឡេស្ទីន និងអារ៉ាប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ នេះជាលើទីមួយ ដែលលោកធ្វើទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា តាំងពីបានឡើង កាន់មុខតំណែងមក ។ កាលពីថ្ងៃទី ៩ ខែកក្កថា តាមម៉ោងក្នុងតំបន់ លោក ចូ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្ដោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់ម៉ោង១៦៖១៥នាទី ថ្ងៃទី១២ កក្កដា នេះ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងករណីភ្លៀងនៅតែបន្ដធ្លាក់ថែមទៀតនោះ នឹងបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំងឡើង ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយនឹងអាចឈាន ទៅផ្អាកចរាចរជាបណ្ដោះអាសន្ន។ ខណៈមេឃកំពុងតែបន្តភ្លៀងធ្លាក់ រដ្ឋបាលខេត្តព្រះសីហនុបានសេចក្ដីជូនដំណឹងពីការជនលិចផ្លូវជាតិលេខ៤ ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត គឺបន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់ មិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ការប្រមូលពន្ធលើដីធ្លី មិនបានប្រើប្រាស់...
ថ្ងៃទី១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានផ្ញើសំបុត្រតបទៅយុវជនតៃវ៉ាន់ ដែលបានចូលរួមវេទិកាយុវជន ច្រកសមុទ្រតៃវ៉ាន់ ដើម្បីលើកទឹកចិត្តយុវជនត្រើយ ទាំងសងខាងចាប់ដៃរួមគ្នា តស៊ូសម្រេចក្ដីសុបិនចិនអំពី ការស្តាអភិវឌ្ឍប្រជាជាតិឱ្យអស្ចារ្យរុងរឿង។ លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា បានដឹងថាលោកអ្នកបានចងចំណងមេត្រីភាព នឹងចិនដីគោកដោយសារវេទិកា យុវជនច្រកសមុទ្រ បានរកឃើញវេទិកាបំពេញសម្រេចក្តីសុបិន របស់ខ្លួននៅចិនដីគោក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងពិធីបើកសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ...
កូឡុំបូ៖ ប្រធានសភា របស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា មេដឹកនាំគណបក្ស នយោបាយ បានសម្រេចចិត្ត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា តាមរយៈការបោះឆ្នោតនៅក្នុងសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានសភា Mahinda Yapa Abeywardena បានឲ្យដឹងថា...
ភ្នំពេញ ៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានអះអាងថា បើសិនពាក្យ ដែលលោកនិយាយចោទប្រកាន់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ជាពាក្យមិនពិត លោកនឹងសុំទោស ប៉ុន្តែចង់ដឹងថា មិនពិតត្រង់ចំណុចណា ។ លោក សុន ឆ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចេញពីបន្ទប់សវនាការ សាលាដំបូងរាជធានីភ្នំពេញ...