ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងផែនការ” នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ សូ តុលា ហៅខ្លា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង ឈ្មោះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ដោយមានចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ...
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាមកូនៗ របស់ប្រពន្ធចុង ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ តុលា ឆ្នាំ ២០១៩...
ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា ផ្តួលអ្នកប្រដាល់ជនជាតិឥណ្ឌា អានីល មេត្តាឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣នៃកំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯកពិភពលោកនាំមកជូនដោយ គោជល់” ដណ្តើរឆ្ពោះទៅ SEA GAMES ២០២៣ នៅថ្ងៃ ២៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣...
បរទេស៖ របាយការណ៍ជាច្រើនបាននិយាយថា ប្រទេសចិនអាចនឹង ប្រើប្រាស់យន្តហោះចម្បាំង និងការធ្វើសមយុទ្ធមីស៊ីល ដើម្បីរារាំងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ា មិនបានបញ្ជាក់ ឬបដិសេធគម្រោងទៅ កោះនេះនៅខែក្រោយនេះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ កងកម្លាំងរុស្ស៊ីបានកំណត់ គោលដៅលើឃ្លាំងរំសេវមួយកន្លែង នៅក្នុងតំបន់ Dnepropetrovsk របស់អ៊ុយក្រែន ដោយបានបំផ្លាញគ្រាប់រ៉ុក្កែតប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិកជាង ១០០ គ្រាប់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពពីក្រសួង ការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ក្រសួងបានសរសេរថា “កាលពីថ្ងៃទី ២៤...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រមូលការរារាំងសង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន និងសម្រាប់ការប៉ះទង្គិចផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានសញ្ញាថា កូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងចាប់តាំងពី ឆ្នាំ២០១៧ ។...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបពិភាក្សាការងារលម្អិត ពាក់ព័ន្ធផែនការហ្វឹកហ្វឺនជាមួយ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំ ប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០។ ជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាលនេះ ដេីម្បីសិក្សាអំពីទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការហ្វឹកហ្វឺនជំនាញ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូន លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង អំពីសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕