បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vlodomyr Zelensky សាជាថ្មីបានធ្វើការរិះ គន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មនានា ដែលកំពុងអនុវត្តក្នុងការប្រឆាំងទៅនឹង ប្រទេសរុស្សីថា មានភាពកំសោយខ្លាំងណាស់។ លោកប្រធានាធិបតីរូបនេះ ក៏បានធ្វើការអំពាវនាវ តាមរយៈកិច្ចសំភាសជាមួយ នឹងកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ដែរថា លោកខាងលិចត្រូវតែរៀបចំ ដាក់ទណ្ឌកម្មពេញលេញ និងយ៉ាងតឹងរឹង បំផុតបន្ថែមទៀតទៅលើគ្រប់ ថាមពលគ្រប់ផលិតផលនាំចេញ និងគ្រប់ក្រុមអ្នកធ្វើដំណើរ...
បរទេស៖ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា យោធារបស់ប្រទេសរុស្សីទំនង ជាបាត់បង់ជីវិតប្រមាណចន្លោះពី ៧០០០០ទៅ៨០០០០នាក់មកហើយ ចាប់តាំងតែពីពេលបើកប្រតិបត្តិការដោយយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ។ អត្ថបទដែលត្រូវបាន ចេញផ្សាយដោយ The Hill នៅថ្ងៃនេះបានសរសេរទៀតថា មិនដល់ពេល៦ខែមកនេះ យោធារបស់រុស្សី ដែលបាត់បង់ជីវិតមានចំនួនច្រើន ទាំងស្លាប់និងរបួសហើយ ទោះបីជាអាចមានចំនួនតិចជាង ការព្យាករណ៍នេះមែនប៉ុន្តែលោក Colin Kahl មន្ត្រីជាន់ខ្ពស់របស់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើភាគីនៃកិច្ចចរចានៅទីក្រុងវីយែន ជាពិសេសសហរដ្ឋអាមេរិក ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងការទទួលយក វិធីសាស្រ្តដែលមិនមានលក្ខណៈស្ថាបនា ផ្លូវនឹងត្រូវបានត្រួសត្រាយ សម្រាប់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បន្ទាប់ពីជុំចុងក្រោយនៃ កិច្ចចរចានៅទីក្រុងវីយែន...
ម៉ូស្គូ៖ ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី បានដកឧបករណ៍របស់ខ្លួន ចេញពីការត្រួតពិនិត្យជាបណ្តោះអាសន្ន ក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រថ្មី (New START) ។ ក្រសួងបានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក ថាប្រទេសរបស់យើងកំពុង ដកឧបករណ៍របស់ខ្លួនជាបណ្តោះអាសន្ន ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ នៅក្រោមសន្ធិសញ្ញានេះ ពីសកម្មភាពអធិការកិច្ច” ។ ទីក្រុងមូស្គូ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងសង្ឃឹម សម្រាប់ជំនួយរបស់អាល្លឺម៉ង់ ក្នុងការទទួលបានជំនួយចំនួន ៨ ពាន់លានអឺរ៉ូ (ប្រហែល ៨,១៧ពាន់លានដុល្លារអាមេរិក) ជាជំនួយពីសហភាពអឺរ៉ុប។ លោក Shmyhal បានសរសេរនៅលើ Facebook បន្ទាប់ពីកិច្ចពិភាក្សាតាមអ៊ីនធឺណិត ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពីការសម្រេចចិត្ត ក្នុងការផ្តល់ជំនួយជាយោធា ប្រមាណជា១ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងការ ប្រើប្រាស់ជាកម្លាំងការពារ ជាមួយនឹងប្រតិបត្តិយោធា ពីសំណាក់ប្រទេសរុស្សី។ កញ្ចប់ថវិកាចុងក្រោយនេះ ត្រូវបានអនុម័តដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden និងក៏ជាកញ្ចប់ថវិកាលើកទី១៨ មកហើយដែរសម្រាប់រដ្ឋាភិបាល ទីក្រុងគៀវពីសំណាក់សហរដ្ឋអាមេរិក ដែលក្នុងនោះ មានរួមទាំងប្រព័ន្ធអាវុធទំនើប HIMARS បន្ថែមទៀតព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ...
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានប្រគល់រូបចម្លាក់ដែលជា សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ដុំ មកឲ្យកម្ពុជា ក្រោយពីមានការលួចនាំចេញពីកម្ពុជា ទៅលក់ដោយខុសច្បាប់នៅបរទេស ។ ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តិទៅនៅការិយាល័យ រដ្ឋអាជ្ញារភាគខាងត្បូងនៃក្រុងញូយ៉ក នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានី វ៉ាស៊ីនតោន ។...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ដូចជា ចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋ កំពុងរស់នៅតាមតំបន់សហគមន៍ តំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ សីហា បានបញ្ជាក់ថា «ក្រសួង បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលចូលព្រៃកាប់ឈើ បរបាញ់សត្វ ក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ពូជជ្រូកឦសាន, ជ្រូកគូលែន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងចន្លោះពីថ្ងៃទី១០-១៣សីហា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាប ធ្វើឲ្យមានភ្លៀងពីតិចទៅបង្គួរលាយឡំ បាតុភូតផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ ក្នុងនោះខេត្តព្រះសីហនុ និងកោះកុង អាចប្រឈមជំនន់ទឹកភ្លៀង ដូច្នេះប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង បានឲ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (...
បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី Sergey Lavrov នឹងដឹកនាំក្រុមគណប្រតិភូរុស្ស៊ី ទៅចូលរួមកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើង នៅចុងខែកញ្ញា ក្នុងប្រទេសអាមេរិក ។ នេះបើយោងតាមការប្រកាស ដោយវិមានក្រមឡាំង កាលពីថ្ងៃចន្ទម្សិលមិញ។ ទោះបីជាយ៉ាងណាក្តី យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងទៀតដែរថា លោកប្រធានាធិបតី...