ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន៥២នាក់បានស្លាប់ និង២៥នាក់រងរបួស ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសស៊ូដង់ ។ក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្នុងចំណោមជនរងគ្រោះមាន១៩នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ North Kordofan នៅកណ្តាលប្រទេសស៊ូដង់ ។ ទន្ទឹមនឹងនេះដែរ ផ្ទៃដីកសិកម្មចំនួន២១៩ហិកតា ត្រូវបានជន់លិច ផ្ទះចំនួន៥.៣៤៥ ខ្នងត្រូវបានបំផ្លាញ និង២.៨៦២ខ្នងរងការខូចខាតក្នុងរដូវវស្សាបច្ចុប្បន្ននៅទូទាំងប្រទេស ។...
Breaking: តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ លោកស្រី Aung San Suu Kyi រយៈពេលប្រាំមួយឆ្នាំ ពីបទពុករលួយ កាលពីថ្ងៃចន្ទ នេះបើយោងតាមប្រភព ជិតស្និទ្ធនឹងករណីនេះ។ AFP ចេញផ្សាយមុននេះបន្តិច។
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៤១នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសដោយសារអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះព្រះវិហារ Coptic នៅក្នុងខេត្ត Giza ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ។ យោងតាមក្រសួងបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រះវិហារ Abu Sifin ក្នុងសង្កាត់ Imbaba ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
កោះកុង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា ខេត្តកោះកុង ជាតំបន់អេកូទេសចរណ៍ ដ៏ល្អមួយរបស់កម្ពុជា ហើយក៏ជាខេត្តទី៨ហើយ ដែល ប.ស.ស....
បន្ទាយមានជ័យ៖ទីផ្សារស្រូវនៅខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញកណ្តាលទិញតំលៃបញ្ចុះរាល់ថ្ងៃតាមតែមាត់ថានិងបានសុំអោយក្រសួងជំនាញកំណត់តំលៃអោយបានច្បាស់សម្រាប់ជីវិភាពប្រជាពលរដ្ឋ។ ប្រជាកសិករស្រុកមង្គលបូរីបានប្រាប់ថា៖នៅខែសីហា ឆ្នាំ២០២២នេះប្រជាកសិករកំពុងប្រមូលផលស្រូវមិនប្រកាន់រដូវលើកទី២ហើយដែលមានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា ស្រូវស្រង៉ែ ដែលជាប្រភេទស្រូវស្រាលរយៈពេលជាង៣ខែទទួលផលហើយប្រជាកសិករនៅខេត្តបន្ទាយមានជ័យដែលកំពុងពេញនិយមបង្កបង្កើនផលប្រភេទស្រូវមិនប្រកាន់រដូវរឺប្រភេទស្រូវស្រាល។ ប្រជាកសិករបានបញ្ជាក់ថា៖ក្រោយពេលដែលប្រជាកសិករប្រមូលផលស្រូវច្រើនរហូតពេលនេះតំលៃស្រូវត្រូវឈ្មួញកណ្តាលទិញបញ្ចុះតំលៃដូចជាស្រូវសែនក្រអូប១តោនតំលៃ៩.០០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៦.៥០០បាត ស្រូវស្រង៉ែ១តោនតំលៃ៨.៨០០បាត បើប្រៀបធៀបប្រមូលផលដំបូងស្រូវសែនក្រអូបក្នុង១តោនតំលៃ១០.៥០០បាត និងស្រូវអ៊ីអ៊ា១តោនតំលៃ៧.៧០០បាត ស្រូវស្រង៉ែ១តោនតំលៃ១០.០០០បាត។ ប្រជាកសិករសំណូមពរដល់ក្រសួងជំនាញមេត្តាជួយសម្រួលទីផ្សារស្រូវក្នុងស្រុកអោយបានតំលៃសមរម្យនិងមិនឡើងចុះតាមតែមាត់ឈ្មួញថានិងកំណត់ទិញធ្វើអោយប្រជាកសិករបាក់ទឹកចិត្តការបង្កបង្កើនផលស្រូវហើយសុំអោយកំណត់តំលៃស្រូវអោយបានច្បាស់លាស់មិនត្រូវឡើងចុះដូចទឹកជំនន់ទោះជាប្រេងសាំងនិងម៉ាស៊ូតត្រូវស្រុតតំលៃតែជីថ្នាំកសិកម្មតំលៃនៅតែឡើងខ្ពស់មិនទាន់ចុះនៅឡើយទើបប្រជាកសិករសុំអោយតំលៃស្រូវបើមិនបានឡើងអោយបានដូចប្រមូលផលដំបូងអាចទទួលយកបាន។ មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះតំលៃស្រូវសែនក្រអូបសើមលេខ១ក្នុង១គីឡូក្រាមតំលៃ១.១៤០រៀល ស្រូវសែនក្រអូបស្ងួត១គីឡូក្រាមតំលៃ១.៤៥០រៀល ស្រូវអ៊ីអ៊ា១គីឡូក្រាមតំលៃ៧៧០រៀល ស្រូវអ៊ីអ៊ាស្ងួត១គីឡូក្រាមតំលៃ១.១៥០រៀល៕ដោយ ប៊ុន សំណាង
លោកជំទាវ នុន ចាន់ពិសី សច្ចៈសម្បត្តិ អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ គោរពជូនពរ និងចូលជួបសម្តែងការគួរសម ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបកំណើត ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ។ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សេរីមង្គលវិបុលសុខ មហារប្រសើរ ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងមកនេះ បានរៀបចំកម្មវិធីជប់លៀង និងដំណើរទស្សនកិច្ច ជូនដល់កីឡាករ ប្រដាល់ក្បាច់គុនបុរាណខ្មែរ និងដៃគូសហការទាំងអស់ ដើម្បីថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ឲ្យប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រោមការអញ្ជើញចូលរួម...
ស្វាយរៀង ៖ ប្រជាពលរដ្ឋ ជិត ៤០០គ្រួសារ រស់នៅក្នុងភូមិព្រៃព្រែក និងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក បានអំពាវនាវ សុំឲ្យអាជ្ញាធរខេត្ត ក្រសួងមន្ទីរជំនាញ រួមមាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង មេត្តាចុះពិនិត្យ និងស្ថាបនាស្ពានថ្ម ១ កន្លែង...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ភីអិលស៊ី ក្នងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB...