ព័ត៌មានជាតិ

អគ្គនាយិកា ​ហឬទ័យ​គ្រឿងអលង្ការ ​គោរពជូនពរ​លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន ​សំអន ​ក្នុងឱកាសខួបកំណើត៦៩​ឈានចូល៧០ឆ្នាំ

លោកជំទាវ នុន ចាន់ពិសី សច្ចៈសម្បត្តិ អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ គោរពជូនពរ និងចូលជួបសម្តែងការគួរសម ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបកំណើត ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ។

យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សេរីមង្គលវិបុលសុខ មហារប្រសើរ ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបកំណើត គម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ សូមគោរពជូនពរ ឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិត មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ កាយពលរឹងមាំ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកភាពសម្បូរសប្បាយរុងរឿងជារហូត ។ 

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធិ និងទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធិពរ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗ ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 

គួរឲ្យដឹងថា ក្នុងឱកាសទទួលបានការអនុញ្ញាតិ ចូលជួបសម្តែងការគួរសម ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើឡើងនៅគេហដ្ឋានរបស់លោកជំទាវ បុរីប៉េងហួត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ដោយក្នុងនោះ លោកជំទាវនុន ចាន់ពិសី សច្ចៈសម្បត្តិ បានគោរពប្រគល់ជូន នូវបាច់ផ្កា និងកាដូអនុស្សាវរីយ៍ផងដែរ៕

To Top