ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២នាក់ ខណៈជាសះស្បើយចំនួន២៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១៣៧ ៤៤៨នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ១៨០នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេង ចាប់ពីថ្ងៃទី២១-៣១ ខែសីហា ឆ្នាំ២០២២ ដោយសាំង ធម្មតាតម្លៃ៤៧០០រៀល (ឡើង៥០រៀល) ខណៈម៉ាស៊ូត តម្លៃ៥១០០រៀល (ឡើង ១០០រៀល)៕
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្រុកចន្ទ្រា ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រា ។ ពិធីនេះមានការ មានចូលរួមពីលោកហែម ពិសិដ្ឋអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត...
តេអេរ៉ង់៖ ជិត ៧ទស្សវត្សបានកន្លងផុតទៅ ចាប់តាំងពីរដ្ឋប្រហារដែលរៀបចំ ដោយសហរដ្ឋអាមេរិក បានផ្តួលរំលំនាយករដ្ឋមន្ត្រីអ៊ីរ៉ង់លោក Mohammad Mosaddeq ទង្វើដ៏ល្បីឈ្មោះនៅតែជំរុញឱ្យ មានការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ របស់ប្រជាជនអ៊ីរ៉ង់ ចំពោះអាមេរិកនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសខួបនៃរដ្ឋប្រហារ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ លោក Ali Bahadori Jahromi អ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជឿទុកចិត្តលើសហរដ្ឋអាមេរិក...
អ៊ីស្លាម៉ាបាដ៖ អ្នកវិភាគប៉ាគីស្ថានបានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សំណួរតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន នឹងត្រូវបរាជ័យ ហើយសហគមន៍អន្តរជាតិ បានដឹងជាយូរមកហើយអំពីចេតនា ដ៏អាក្រក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងនឹងប្រទេសចិន។ ក្រុមអ្នកវិភាគបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ស្តីពីទំនាក់ទំនងចិន-អាមេរិក ដែលរៀបចំដោយវិទ្យាស្ថាន ដំណោះស្រាយជម្លោះអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកប្រេងចំនួន ១៣៧ គ្រឿងពីតំបន់ប្រេង នៅភាគឦសានប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ ដែលជាការដឹកជញ្ជូន ចុងក្រោយបំផុតនៃប្រេងស៊ីរី ដែលត្រូវបានលួចត្រូវបញ្ជូន ទៅមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពពី SANA បានឲ្យដឹងថា ការដឹកជញ្ជូនចុងក្រោយបង្អស់ ត្រូវបានបញ្ជូនជាពីរក្រុម ពីតំបន់ប្រេងក្នុងខេត្ត...
ប៉េកាំង៖ ប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលប្រទេសចិនបានឆ្លើយតប ជាមួយនឹងវិធានការតបតនោះ ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុង ចោទប្រកាន់ក្រុងប៉េកាំងពីបទ “មិនទទួលខុសត្រូវ” “ប្រតិកម្មហួសហេតុ” និង “ធ្វើសកម្មភាពយោធាបង្កហេតុ”។ ប្រហែលជាមានអារម្មណ៍ថា មានកំហុសនៅចំពោះមុខសំឡេង ដ៏ត្រឹមត្រូវពីសហគមន៍អន្តរជាតិ ដែលប្រមូលផ្តុំគ្នានៅពីក្រោយ គោលការណ៍ចិនតែមួយ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យច្បាប់អន្តរជាតិ...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិក បញ្ជូនយន្តហោះចម្បាំងធុន F-22 Raptor រាប់សិបគ្រឿងទៅកាន់តំបន់ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងជាមួយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BillCyber។ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ជាច្រើនគ្រឿងទៅធ្វើសមយុទ្ធ នៅភាគខាងលិចប៉ាស៊ីហ្វិកក្នុងខែនេះ ដែលជាការដាក់ពង្រាយយន្តហោះ ដ៏មានអានុភាពដ៏ធំមិនធម្មតា ដែលអ្នកវិភាគនិយាយថា ជាផ្ញើសារខ្លាំងទៅកាន់សត្រូវ ដែលអាចកើតមាននៅក្នុងប្រទេសចិន។ កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិក នៅកោះហាវ៉ៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកធ្វើការបកស្រាយ និងបដិសេធនូវការចោទប្រកាន់ថា អ៊ុយក្រែនគឺជាអ្នករៀបចំផែនការធ្វើឃាត់នាង Darya Dugina ដែលជាកូនស្រីរបស់លោក Alexandr Dugin មនុស្សដ៏ជំនិតបំផុតរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin ។ ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន ជាច្រើនលោក Mikhail...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីយប់មិញនេះ បានឲ្យដឹងថា កូនស្រីរបស់មនុស្សដ៏ជំនិត របស់លោកប្រធានាធិបតីរុស្សី បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ដែលសង្ស័យថាជាការបំផ្ទុះ នៅក្នុងរថយន្តនាទីក្រុងមូស្គូ។ នាង Darya Dugina អាយុ២៩ឆ្នាំបានស្លាប់ភ្លាមៗ ក្រោយហេតុការណ៍ផ្ទុះ ក្នុងរថយន្តមួយស្ថិតនៅក្នុងទីក្រុងមូស្គូ នេះបើយោងតាមការបញ្ជាក់ ដោយក្រុមការងារស៊ើបអង្កេត ដែលគេអាចជឿជាក់បានដែរថា ឪពុករបស់នាងនោះទេ ដែលជាគោលដៅពិតប្រាកដ នៃការវាយប្រហារលើកនេះ។...