សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ កាលពីថ្ងៃសុក្រថា មន្ត្រីជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានថ្កោលទោស ចំពោះសំណើសុំជំនួយសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង ជាថ្នូរនឹងការរំសាយ អាវុធនុយក្លេអ៊ែរ ។ លោក Kim Yo Jong...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ថា ស្ថានភាពជាក់ស្តែង នៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានផ្សព្វផ្សាយ ។ ជាមួយគ្នានេះ លោក គួច ចំរើន...
មីយ៉ាន់ម៉ា៖ របបសឹកយោធាមីយ៉ាន់ម៉ា ស្វែងរកកិច្ចចរចារ ជាមួយក្រុម លោក អ៊ុង សានស៊ូជី បន្ទាប់ពីតុលាការ បានកាត់ទោសផ្តន្ទាទោស លោកស្រី អ៊ុង សានស៊ូជី ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅថ្ងៃនេះ។ មេដឹកនាំរបបយោធា បានលើកឡើងថា ការចរចារនោះ គឺដើម្បីបញ្ចប់ជម្លោះនយោបាយក្រោយពីរដ្ឋប្រហារ។...
តើអ្នកជាសហគ្រិន ដែលមកពីសហគ្រាសធុនតូច និងមធ្យមមែនទេ? អ្នកគិតថាសហគ្រាសរបស់អ្នក មានគំនិត ភាពច្នៃប្រឌិត និងការគ្រប់គ្រងល្អ ស័ក្ដិសមទទួលបានពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជាដែរឬទេ? កម្មវិធីផ្សព្វផ្សាយព័ត៌មាន របស់ពានរង្វាន់សហគ្រិនកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ និងស្វែងរកសហគ្រិនឆ្នើម ព្រមទាំងផ្តល់ឪកាសដល់ សហគ្រាសធុនតូច និងមធ្យមដែលនៅតាមបណ្តាខេត្ត...
Royal Enfield ម៉ូឌែលដែលឈានមុខគេ ក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យម បានធ្វើសកម្មភាពយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ នៅក្នុងបរិបទនៃការជិះម៉ូតូ។ ជាមួយនឹងភាពមមារញឹក និងសកម្មក្នុងការតាំងបង្ហាញ ជារៀងរាល់ខែនៅផ្សារទំនើប ក្រុមហ៊ុនម៉ូតូ Royal Enfield ទទួលបានការកក់ដល់ចំនួន ១០គ្រឿង សម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 កាលពីខែសីហានេះ។ នេះពិតជាសញ្ញាបូកដ៏ល្អមួយ សម្រាប់ពាក់កណ្តាលខែសីហា ជាមួយនិងការលក់...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃសុក្រថា របបយោធាបើកចំហរក្នុងការចរចា ជាមួយមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដែល បង្កឡើងដោយរដ្ឋប្រហារ បន្ទាប់ពីការកាត់ក្តីរបស់លោកស្រី នៅក្នុងតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានបញ្ចប់ ។...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បាន វាយបញ្ចូលតាមរយៈក្ដារចុច។ អ្នកស្រាវជ្រាវបានចាត់ទុក កូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយក ទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន...
BBC៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លើកឡើងថា ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្សី មិនគួរត្រូវបានកាត់ចេញពី បណ្តាញរបស់អ៊ុយក្រែននោះទេ ។ ករណីនេះធ្វើតាមការអះអាង ពីទីភ្នាក់ងារនុយក្លេអ៊ែរ...
ភ្នំពេញ៖ អ្នកភូមិភាគច្រើន រស់នៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានសម្ដែងនូវការខឹងសម្បារដោយជំទាស់ ទៅនឹងលោកមេភូមិ ដែលបានលុបស្រះរួម (ស្វាយប៉ាក) យកទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ អ្នកភូមិ បានសំណូមពរឱ្យអភិបាលខេត្ត ពន្លឿនការដោះស្រាយ ព្រោះពួកគាត់ ជួបប្រទះ នូវការលំបាកទឹកប្រើប្រាស់ ក៏ដូចជាសត្វពាហនៈ។ សូមបញ្ជាក់ថា អ្នកភូមិភាគច្រើនគាំទ្រឱ្យទុកស្រះ «ស្វាយប៉ាក»...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។ ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹង ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា...