ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣ ខណៈថ្ងៃឈប់សម្រាកមាន ២១ថ្ងៃ។
បរទេស៖ គេហទំព័រព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងប្រទេសអាល្លឺម៉ង់ថា ប្រទេសធំៗចំនួន៦នៅអឺរ៉ុប មិនបានសន្យាថ្មីនៃ ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនពេញមួយខែកក្កដា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វាជាខែដំបូង ដែលមិនមានជំនួយបែបនេះ ត្រូវបានសន្យាចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជូនទាហាន ចូលទៅក្នុងអ៊ុយក្រែន នៅ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរមូលដ្ឋានក្នុងប្រទេសយេមែន បានរាយការណ៍ថា មនុស្សចំនួន៧៧នាក់បានស្លាប់ រួមទាំងកុមារផងដែរ នៅក្នុងពេលមានគ្រោះទឹកជំនន់ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ពាក់កណ្តាលខែសីហានេះ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សជាង២០០.០០០នាក់ នេះបើតាមមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃពុធ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះទឹកជំនន់នៅទូទាំង១៦នៃក្រុងទាំង២០នៅក្នុងប្រទេស ជាពិសេសប៉ះពាល់ដល់ទីតាំង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកពិតណាស់ជាមានការ គាំទ្រយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ អ៊ុយក្រែនទៅលើតំបន់ Crimeaដរាបណាពួកគេបាន ហៅសកម្មភាពនេះថាគ្រាន់តែ ជាការការពារខ្លួនប៉ុណ្ណោះ។ ប្រភពដដែលបានធ្វើការ ស៊ើបសួរទៅកាន់មន្ត្រីជាន់ខ្ពស់ និងជិតស្និទ្ធម្នាក់របស់រដ្ឋាភិបាលលោក Joe Biden ហើយបានទទួលព័ត៌មានច្បាស់ទៀតថា អាមេរិកនឹងមិនរារាំងឡើយចំពោះការសម្រេចចិត្តវាយប្រហារ ទៅលើឧបទ្វីបមួយនេះ ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវគិតថា...
ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំភ្នាក់ងារគយថៃ ប្រចាំច្រកឆុងចម នៃខេត្តសុរិន្ទ ពិចារណាលើកលែងការយកកម្រៃ ពន្ធពីប្រជាជនកម្ពុជា ដែលបានឆ្លងដែន ចូលទៅទិញទំនិញ បន្តិចបន្តួចពីផ្សារថៃ ដើម្បីយកមកប្រើប្រាស់ ជាលក្ខណៈគ្រួសារមិនមែនពាណិជ្ជកម្ម កំឡុងពេលស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។ សំណើខាងលើ បានធ្វើឡើងនាឱកាសដឹកនាំ ប្រតិភូស្ថានទូត ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ភុងថេប...
បរទេស៖ អភិបាលក្រុង Sevastopol ជាទីក្រុងធំបំផុតរបស់តំបន់ Crimea បានធ្វើការរាយការណ៍ថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួនមួយគ្រឿង ត្រូវបានបាញ់ធ្លាក់ក្បែរទៅនឹង ប្រព័ន្ធការពារអាកាសនៅ ចំណុចទីតាំងអាកាសយានដ្ឋាន ដ៏សំខាន់មួយរបស់ខ្លួន។ លោក Mikhail Razvozzhaev បានបង្ហោះសារនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ទិន្នន័យដំបូងដែលទទួលបាន គឺយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានបាញ់ទំលាក់ ហើយគ្មានការប៉ះពាល់ដល់អាយុជីវិត ឬការខូចខាតណាមួយនៅផ្ទាល់ដីឡើយ។...
បរទេស៖ នាយកដ្ឋានធារាសាស្ត្របានព្រមានថា ការព្យាករណ៍ថាភ្លៀងធ្លាក់ ខ្លាំងអាចនាំឱ្យមានជំនន់ ទឹកជន់លិច ទន្លេទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ការព្រមាននេះត្រូវបានចេញ នៅថ្ងៃព្រហស្បតិ៍ដោយលោក Thaweesak Thanadachopol អគ្គនាយករងនៃនាយកដ្ឋាននេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Thaweesak Thanadachopol ថា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀត ពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបជម្រាបលា នាថ្ងៃទី១៨ សីហា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ លោកស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រប់គ្រង សុខភាពជាតិរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានប្រកាសកាលពីថ្ងៃពុធ ដោយបានលុបចោល នូវការប្រើប្រាស់របាំងមុខជាចាំបាច់នៅក្នុងអាកាសយានដ្ឋានរបស់ប្រេស៊ីល និងនៅលើជើងហោះហើរ ដោយសារស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នាបច្ចុប្បន្នធូរស្បើយ ។ ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារ Anvisa បានបញ្ជាក់ថា ខ្លួននៅតែបន្តផ្តល់អនុសាសន៍ឱ្យប្រើប្រាស់របាំងមុខ និងការរក្សាគម្លាតសង្គម...