បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានប្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ មិនអាចបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែនបានទេ ប្រសិនបើពួកគេចង់រក្សាសមត្ថភាពការពារជាតិរបស់ពួកគេនោះ។ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ការផ្តោតសំខាន់របស់លោកស្រី គឺសន្តិសុខជាតិរបស់អាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Lambrecht បានប្រាប់គណៈរដ្ឋមន្ត្រីក្នុងអំឡុង...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានបង្ហោះនៅលើ Twitter បន្ទាប់ពីការប្រកាសមរណភាពរបស់អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ក្នុងអាយុ ៩១ឆ្នាំកាលពីថ្ងៃអង្គារ ដោយបង្ហោះសារកោតសរសើរ និងបានហៅលោក Gorbachev ថា “មេដឹកនាំដែលគួរឱ្យទុកចិត្តនិងគោរព” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ពោធិសាត់: ក្មេងទំនើងជិះម៉ូដាក់កាំបិតផ្គាក់តាមខ្លួន ២ នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណៈកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតនៅតាមមូលដ្ឋាន ស្ថិតនៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះលន វិច្ឆិកា ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិកោះក្រសាំង...
វីយែន៖ អ៊ីរ៉ង់ កំពុងជំរុញការអនុវត្តកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិដែលឃើញដោយ Reuters។ វាកើតឡើងនៅពេល ដែលលោកខាងលិច កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ របាយការណ៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចង្កោមទីមួយក្នុងចំណោមបីនៃម៉ាស៊ីន IR-6 កម្រិតខ្ពស់ដែលទើបបានដំឡើងនៅរោងចក្របង្កើនឥន្ធនៈនៅក្រោមដី (FEP) នៅNatanz...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់ អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ដោយពណ៌នាលោកថា ជាមនុស្សដែលមាន “ចក្ខុវិស័យយុទ្ធសាស្ត្រ” និង “ជំនាញប្រតិបត្តិដ៏ក្លាហាន” ។ លោក Kishida បានកោតសរសើរលោក Gorbachev ដែលជាម្ចាស់ពានរង្វាន់ណូបែល សន្តិភាពឆ្នាំ១៩៩០ សម្រាប់តួនាទីរបស់លោកក្នុងការ...
ម៉ូស្គូ៖ គេហទំព័រព័ត៌មាន TASS បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនផលិតឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី Gazprom នឹងបញ្ឈប់ជាបណ្តោះអាសន្ន នូវការចែកចាយឧស្ម័នតាមរយៈបំពង់ Nord Stream 1 សម្រាប់ការថែទាំតាមកាលវិភាគ ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី០៣ ខែកញ្ញា។ ប្រភពព័ត៌មានពី TASS បានឲ្យដឹងថា ទួរប៊ីនឧស្ម័នតែមួយគត់របស់ក្រុមហ៊ុន Gazprom ដែលនៅសេសសល់ក្នុងប្រតិបត្តិការ នឹងត្រូវបានថែរក្សា...
ពោធិសាត់: ជនសង្ស័យ បម្រុងលួចរថយន្តម្នាក់ត្រូវបានប្រជាពលរដ្ឋជាម្ចាស់រថយន្តប្តឹង ទៅសមត្ថកិច្ចនគរបាលស្រុកអោយចាប់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណះដែលជនសង្ស័យនោះ បានធ្វើសកម្មភាពឡើងលើ រថយន្តរបស់គេបម្រុងលួចបើកចេញទៅ ។ បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះលី ចិត្រា ភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និងសាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ចំនួន២៥នាក់ បានរងរបួសកាលពីថ្ងៃអង្គារ អំឡុងពេលមានការប៉ះទង្គិចគ្នា ជាមួយយោធាអ៊ីស្រាអ៊ែល នៅទីក្រុង Nablus ភាគខាងលិចប្រទេស ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យោធាអ៊ីស្រាអ៊ែល ប្រដាប់ដោយអាវុធធុនធ្ងន់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...