ភ្នំពេញ: ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិចិន ម្នាក់ កាលពីរសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ: ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន និង ប្រឈមនឹងការជាប់ពន្ធនាគារ រហូត...
វ៉ាស៊ីនតោន៖ សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញមួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវការបញ្ចៀសវិបត្តិសេដ្ឋកិច្ច ហើយបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ អាចនឹងធ្លាក់ចុះរហូតដល់ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានធុរកិច្ចអាមេរិក CNBC កាលពីថ្ងៃច័ន្ទ លោក Stephen Roach អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Jackson Institute of Global Affairs នៃសាកលវិទ្យាល័យ Yale...
កូឡារឡាំពួរ៖ លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នៅថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩៧០ លាន RM (៣០៣ លានដុល្លារ) ពីបទប្រព្រឹត្តអំពើពុករលួយ ដែលការកាត់ទោសនេះ គឺមានរយៈពេលត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីប្តីរបស់លោកស្រីត្រូវបានជាប់គុក បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ពីការផ្តន្ទាទោសពីបទពុករលួយរបស់លោក។ យោងតាមសារព័ត៌មាន The...
សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យឯកជន...
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់ លើមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា។ ក្នុងករណីនេះ សម្ដេច បានហៅក្រុមទាំងនោះថា “ភ្នែកនៅល្អ តែធ្វើជាខ្វាក់”។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា...
Breaking : ក្រុមអ្នកត្រួតពិនិត្យមួយក្រុម មកពីទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ បានមកដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti និង Interfax បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយ ពីទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ដំណើរទស្សនកិច្ចរបស់ក្រុមជំនាញ ចំនួន១៤រូប...
Breaking: ប៉ូឡូញ ស្នើសុំថវិកា ពីអាឡឺម៉ង់ ១,៣ ទ្រីលានអឺរ៉ូ សម្រាប់ប្រុងជើងការ ធ្វើសង្រ្គាម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មា បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ: បុរសជា ពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធការកាប់សម្លាប់ ស្រ្តីម៉េម៉ាយ ម្នាក់មាន កូន២នាក់ ដោយកាប់នឹងកាំបិតប័ុងតោ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយសារតែ ខឹងនឹងនាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយនូវអ្វីដែលជាទម្លាប់ ក្នុងពេលទទួលទានអាហារ ជុំគ្រួសារ ដោយយកឱកាសនោះ ពិភាក្សាការងារ តែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយ មកនិយាយនោះឡើយ។ នៅលើគេហទំព័រហ្វេសប៊ុក នៅសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានសរសេរយ៉ាង ដូច្នេះថា «អង្គប្រជុំតុបាយដោយថ្ងៃនេះ កូរ៉ុម៥/៥។ កូនៗរបស់ខ្ញុំពួកគេ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនបរទេស ស្នាក់នៅកម្ពុជា ចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ យោងតាមសេចក្ដី ជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ កញ្ញា បានឲ្យដឹងថា «ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដល់ជនបរទេស ដែលស្នាក់នៅ ក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត...