ព័ត៌មានអន្តរជាតិ

Breaking: ក្រុម UN មកដល់រោងចក្រនុយក្លេអ៊ែរ ដែលគ្រប់គ្រង ដោយរុស្ស៊ី នៅអ៊ុយក្រែន

Breaking : ក្រុមអ្នកត្រួតពិនិត្យមួយក្រុម មកពីទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិ បានមកដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti និង Interfax បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយ ពីទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។

ដំណើរទស្សនកិច្ចរបស់ក្រុមជំនាញ ចំនួន១៤រូប មកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានកើតឡើងនៅពេលដែលរោងចក្រ ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប បានទទួលរងការបាញ់ផ្លោង ម្តងហើយម្តងទៀត ដែលទីក្រុងម៉ូស្គូ និងក្រុងគៀវ ចោទប្រកាន់គ្នាទៅវិញទៅមក។

ប្រែសម្រួលដោយ៖ សយ សុភា

To Top