ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បម្រុងលួចរថយន្ត នៅស្រុកភ្នំក្រវាញ!

ពោធិសាត់: ជនសង្ស័យ បម្រុងលួចរថយន្តម្នាក់ត្រូវបានប្រជាពលរដ្ឋជាម្ចាស់រថយន្តប្តឹង ទៅសមត្ថកិច្ចនគរបាលស្រុកអោយចាប់ខ្លួនកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ខណះដែលជនសង្ស័យនោះ បានធ្វើសកម្មភាពឡើងលើ រថយន្តរបស់គេបម្រុងលួចបើកចេញទៅ ។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះលី ចិត្រា ភេទប្រុសអាយុ ២៩ ឆ្នាំរស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

ចំណែកម្ចាស់រថយន្តមានឈ្មោះសុឹម រិទ្ធ ភេទប្រុសអាយុ ៣៥ ឆ្នាំរស់នៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ (មានរថយន្តម៉ាកហុីយិនដាយ ពាក់ស្លាកលេខភ្នំពេញ3D7612)។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕

To Top