ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានបញ្ចប់ និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម លោកឃួង ស្រេង និងភាគីវៀតណាមបានប្រកាសបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីស្មោះត្រង់ ទុកចិត្តគ្នា ប្រកបដោយទំនួលខុសត្រូវ...
កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14 របស់ចិនបានធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញពីទីអវកាសជាមួយយុវជននិងក្មេងជំទង់អាហ្វ្រិក ។ នៅទីតាំងរបស់នីហ្សេរីយ៉ា សិស្សសាលាមធ្យមសិក្សារាប់សិបនាក់បានត្រងត្រាប់ស្តាប់កិច្ចសន្ទនារវាងយុវជននិងក្មេងជំទង់អាហ្វ្រិកនិងអវកាសយានិករបស់ចិន ដែលមានចំណាប់អារម្មណ៍អំពីភាពអស្ចារ្យនៃអវកាស ភាពទូលំទូលាយនៃចក្រវាល ហើយភ្ញាក់ផ្អើលចំពោះការជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងអវកាសរបស់ចិន ក៏ដូចជាស្មារតីនិងឥរិយាបថរបស់អវកាសយានិករបស់ចិន ។ យុវជន Leon Onunaiju សិស្សនីហ្សេរីយ៉ាដែលមានអាយុ១៤ឆ្នាំជាតំណាងយុវជននិងក្មេងជំទង់របស់ប្រទេសអាហ្វ្រិកចំនួន៨ដែលលើកឡើងសំណួរចំពោះអវកាសយានិករបស់ចិន ។ យុវជននោះបានថ្លែងថា “កិច្ចសន្ទនា Tiangong ”នាំឱ្យគាត់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ព្រមទាំងស្វែងយល់ពីចំណេះដឹងខាងអវកាសជាច្រើន...
រដូវរំហើយឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសំខាន់ គឺរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ”និងរួមគ្នាកសាង “ផ្លូវសូត្រតាមសមុទ្រសតវត្សរ៍ទី ២១”។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បានបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍរួមរបស់ប្រទេសចិននិងពិភពលោក។ ចាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដាក់ចេញនៅឆ្នាំ ២០១៣ មក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២។ គិតរហូតដល់ខែឧសភាឆ្នាំ ២០២២ រថភ្លើងរវាងប្រទេសចិននិងអឺរ៉ុប បានធ្វើដំណើរចំនួន៥៥៤៩៣លើក ដឹកជញ្ជូនទំនិញសរុបចំនួន...
ពន្ធដារ ក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យ ទៅបង់ពន្ធ ឱ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ កញ្ញាhttps://dap-news.com/national/2022/09/08/277366/ សម្ដេច ស ខេង ណែនាំ មន្ត្រីមុខងាសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង (Video)https://dap-news.com/national/2022/09/08/277360/ បញ្ជូនខ្លួនលោកឧកញ៉ា ជួប ច័ន្ទ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាលើកទី២ ពាក់ព័ន្ធនឹងការចេញសែកស្អុយ...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២២នេះ ហាងនំប៉័ងបាយ័ន បានប្រកាសបើកសម្ពោធសាខាថ្មី បន្ថែមទៀត ដែលស្ថិតនៅលើផ្លូវជាតិលេខ3។ ក្នុងឱកាសសម្ពោធសាខាថ្មីនេះក៏មានផ្តល់ជូននូការបញ្ចុះតម្លៃរហូតដល់ទៅ 50% រាល់ការទិញនំ នៅសាខាថ្មីនេះ ចាប់ពីថ្ងៃទី ៨-១១ ខែកញ្ញា ឆ្នាំ២០២២។ ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 010 555 322 / 069...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃព្រហស្បត៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានឲ្យដឹងថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ក្រសួងបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជា “ការកើនឡើងដ៏គ្រោះថ្នាក់” ដែលមិនត្រឹមតែគំរាមកំហែងដល់អាយុជីវិតរបស់ជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យដល់សុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសស៊ីរី និងក្នុងតំបន់ផងដែរ។ ប្រភពបានកត់សម្គាល់ថា ការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ជាពិសេសការវាយប្រហារចុងក្រោយបំផុតលើអាកាសយានដ្ឋានអាឡេប៉ូ គឺស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។ ទន្ទឹមនឹងនេះ ក្រសួងបានឲ្យដឹងទៀតថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Jozef Sikela បានឲ្យដឹងថាសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចង់ដកការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីចេញពីរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃសុក្រនេះ នៃរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ដែលជារដ្ឋមន្ត្រីថាមពលរបស់ប្រទេស។ ថ្លែងទៅកាន់គណៈកម្មាធិការនៃព្រឹទ្ធសភាស្តីពីសេដ្ឋកិច្ចជាតិ លោក Sikela បានហៅតម្លៃថាមពលរុស្ស៊ីថាជា “ឧបករណ៍នយោបាយ” ហើយបានអះអាងថា ការកំណត់កម្រិតតម្លៃនឹងមិនជួយអឺរ៉ុប ឱ្យឆ្លងកាត់វិបត្តិថាមពល ដែលកំពុងកើតមាននោះទេ។ លោកបានលើកឡើង “តាមគំនិតរបស់ខ្ញុំ...
បឺលីន៖ ស្ទើរតែមួយភាគបីនៃអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់បានមកពីរោងចក្រថាមពលដើរដោយធ្យូងថ្មនៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ កើនឡើង ១៧,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis) កាលពីថ្ងៃពុធ។ ការិយាល័យស្ថិតិសហព័ន្ធ Destatis បានឲ្យដឹងថា “សារៈសំខាន់នៃអគ្គិសនី ដែលបង្កើតដោយធ្យូងថ្ម សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាការឆ្លើយតបទៅនឹងការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុញ្ញាតឱ្យរោងចក្រថាមពលធ្យូងថ្ម ឬប្រេង ដំណើរការឡើងវិញ។...
កំពង់ចាម ៖ នារសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ លោក រ៉េត សារ៉ាត ត្រូវបានប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរក្សា សាមគ្គីភាពផ្ទៃក្នុង និង ខិតខំអភិវឌ្ឍន៍បន្ត...