ភ្នំពេញ:ស្ថានភាពកម្ពស់ទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបន្តហក់ឡេីងខ្ពស់ ហេីយភ្លៀងនៅបន្តធ្លាក់ ដូច្នេះអាជ្ញាធរបានផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុកជាបណ្ដោះអាសន្ន ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា បច្ចុប្បន្នទឹកក្នុងអាងមានកម្ពស់ ៣,៩៤ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ៕
កាលពីវេលាម៉ោងប្រមាណ១៩និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីហឹង្សាមួយបានកើតឡើង ដោយភាគីម្ខាង បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើភាគីម្ខាងទៀត នៅចំណុច ផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យ ជនរងគ្រោះ ឈ្មោះ អ៊ិន សុខធី ឬ សុខ ធី...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក...
សម្ដេច ស ខេង ៖ សំណង់អគារក្រសួងមហាផ្ទៃថ្មី ជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ (Video)https://dap-news.com/national/2022/09/19/279840/ រាជរដ្ឋាភិបាល ខិតខំសហការជាមួយ ប្រទេសសមាជិកអាស៊ាន គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញhttps://dap-news.com/national/2022/09/19/279856/ ស្លាប់ ៣នាក់ ក្នុងករណីរថយន្តបើកបុកម៉ូតូ នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែងhttps://dap-news.com/national/2022/09/19/279870/ រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំប្រជុំបង្ក្រាបការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ក្រោយនាយករដ្ឋមន្រ្តីចេញបញ្ជាhttps://dap-news.com/national/2022/09/19/279896/ សម្ដេច...
វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូលរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះបានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា ប្រតិកម្មរបស់ទីក្រុងមូស្គូ ចំពោះការបរាជ័យនាពេលថ្មីៗនេះ មិនអាចទាយទុកជាមុនបានឡើយ ហើយបានជំរុញឱ្យកងទ័ពរក្សាការប្រុងប្រយ័ត្ន...
ភ្នំពេញ: តុលាការកំពូលកាលពី ព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានធ្វើការជំនុំជម្រះ លើ បណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ សមគំនិត ជាមួយនឹងយុវជនជាប់ទោស ម្នាក់ ដែលត្រូវជាកូនធម៌ ក្នុងការ សម្លាប់ប្តីខ្លួន ដោយសារតែ ខឹងនឹងជនរងគ្រោះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ចំណាយថវិកាជាង ២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនា សម្ព័ន្ធក្នុងក្រុងព្រះសីហនុ មិនមែនបម្រើឱ្យឋានសួគ៌ នៃការល្បែង ខុសច្បាប់នោះទេ។ ក្នុងកិច្ចប្រជុំណែនាំ កិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២...
ពេលនិយាយដល់ មនោសញ្ចេតនា ចំពោះគ្រួសារ លោកមានប្រសាសន៍ថា ជនជាតិចិន មានពិធីបុណ្យជាច្រើន ក្នុងមួយឆ្នាំ ពេលពិធីបុណ្យ មកដល់គឺ មានន័យថា រាប់ពាន់គ្រួសារបានជួបជុំគ្នា ចែករំលែកភាពសប្បាយរីករាយ ក្នុងគ្រួសារ សួរសុខទុក្ខ សាច់ញាតិ និងមិត្តភក្តិ ជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមាជិកគ្រួសារ រវាងមិត្តភក្តិ គូស្នេហា...
ភ្នំពេញ ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានបង្ហាញការជឿជាក់ថា សិក្ខាសាលា ស្ដីពីការប្រើប្រាស់កម្មវិធី Redatam សម្រាប់ចងក្រងសៀវភៅកម្រិតទិន្នន័យស្ថិតិកម្ពុជា ដ៏មានអត្ថន័យនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់មន្ត្រី ។ ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «ការប្រើប្រាស់កម្មវិធី Redatam សម្រាប់ចងក្រងសៀវភៅកម្រិត ទិន្នន័យស្ថិតិកម្ពុជាប្រចាំឆ្នាំ» នាថ្ងៃទី១៩...