បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសហ្វាំងឡង់ លោក Pekka Haavisto ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្វាំងឡង់កំពុងចាប់ផ្តើមអនុវត្ត នូវគោលការណ៍ច្បាប់ថ្មី ដែលនឹងចាប់ផ្តើមរឹតបន្តឹង ក្នុងការហាមប្រាមមិនឲ្យជនជាតិរុស្សីទាំងអស់ ក្នុងការធ្វើដំណើរចូលប្រទេសឡើយ។ លោក Haavisto បានថ្លែងថា៖ហ្វាំងឡង់ នឹងមិនទទួលឬសូម្បីតែជាទីកន្លែងស ម្រាប់ចូលចតប្តូរជើងយន្តហោះ (transit) ឡើយសម្រាប់លិខិតឆ្លងដែនរបស់រុស្សី ហើយហ្វាំងឡង់បានចូលរួមនូវកិច្ចការងារមួយដែលធ្វើឡើង ដើម្បីអាចគ្រប់គ្រងទៅលើចរាច ររបស់ជនជាតិរុស្សី។...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅបណ្តាញសារព័ត៌មានបរទេសថាអង្គការណាតូ បានបញ្ជាក់ប្រាប់ ទៅកាន់រដ្ឋាភិបាលទីក្រុងមូស្គូ រួចរាល់ហើយយ៉ាងច្បាស់ថា រុស្សីនឹងមិនអាចយកជ័យជំនះ លើសង្គ្រាមដោយប្រើប្រាស់គ្រាប់នុយក្លេអ៊ែរឡើយ ហើយណាតូ ក៏បានដកទ័ពជាច្រើនចេញពី តំបន់ព្រំដែនភាគខាងកើតរបស់ខ្លួនផងដែរ ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយរវាងគ្នា។ លោក Stoltenberg បានបន្តថា៖នេះ ជាសេណារីយូ នុយក្លេអ៊ែរ ដ៏ គ្រោះថ្នាក់...
បរទេស៖ យោងតាមការប្រកាសដោយក្រសួងការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទីបំផុតរុស្សីបានសម្រេចចិត្ត ក្នុងការដោះលែងទាហានស៊ីឈ្នួល ចំនួន១០នាក់ដែលពួកគេកន្លងមកបានពាក់ព័ន្ធទៅនឹង ជម្លោះជាមួយនឹងអ៊ុយក្រែន។ ក្រុមទាហានស៊ីឈ្នួលដែលត្រូវបានគេដឹងថា មានប្រភពមកពីប្រទេសមួយចំនួន មានដូចជាប្រទេសក្រូអាតប្រទេសម៉ារ៉ុកប្រទេសស៊ុយអែតប្រទេសអង់គ្លេស និងប្រទេសអាមេរិកផងដែរហើយ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តោះអាសន្នជាមុនសិន។ គួរឲ្យដឹងដែរថាព្រះអង្គម្ចាស់ Bin Salman គឺជាអ្នកចរចាសុំឲ្យមានការដោះលែង ដោយទ្រង់ផ្ទាល់តែម្តង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បាន បង្ហាញ ក្ដី សង្ឃឹមថា ក្រុមហ៊ុន E-Security Service (ESS) ជាផ្នែកមួយ នៃមូលនិធិ CIEFF នឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មាន សន្តិសុខនេះ ឱ្យបានកាន់តែច្រើន។...
បរទេស៖ ប្រមុខកងទ័ពអាកាសអាមេរិក បានបញ្ជាក់ពីកង្វល់ ដ៏ធំបំផុតមួយចំនួន ដែលទាហានអាមេរិក កំពុងប្រឈមមុខ ហើយពួកគេមិនរាប់បញ្ចូល ប្រទេសរុស្ស៊ី ឬចិនទេ។ ផ្ទុយទៅវិញ កងទ័ពអាមេរិក មានការភ័យខ្លាច កាន់តែខ្លាំងឡើងអំពីអនាគត សេដ្ឋកិច្ចរបស់ពួកគេ ដោយសារតម្លៃ នៃការរស់នៅកើនឡើងខ្ពស់ ចំពេលមានអតិផរណា តម្លៃដ៏ធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា...
បរទេស៖ តំបន់ Kherson ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន អាចនឹងរៀបចំការបោះឆ្នោត ដើម្បីកំណត់ថាតើប្រជាជនរបស់ខ្លួន ចង់បំបែកចេញ ពីទីក្រុងគៀវ និងសុំឱ្យទីក្រុងម៉ូស្គូ ទទួលយកខ្លួនជាតំបន់ថ្មី របស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ញត្តិមួយដើម្បីដាក់សំណួរ ទៅកាន់សភា ត្រូវបានផ្ញើទៅលោក...
Update: ចំនួនត្រីបាឡែន ងាប់នៅឆ្នេរ សមុទ្រ អូស្រ្តាលី កើនដល់ ២០០ក្បាលហើយ, នេះបើទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច ក្រុមអ្នកជួយសង្គ្រោះអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ត្រីបាឡែនប្រហែល ២០០ ក្បាលបានងាប់ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរខ្សាច់ ដែលលាតសន្ធឹងលើឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Tasmania ។ មានតែត្រីបាឡែនចំនួន ៣៥ ក្បាលប៉ុណ្ណោះ...
Breaking: ចំនួនត្រីបាឡែន ងាប់នៅឆ្នេរ សមុទ្រអូស្រ្តាលី កើនដល់ ២០០ក្បាលហើយ, នេះបើតាមការផ្សាយ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ(UN )លើកទី៧៧។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការធ្វើភារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម័យប្រជុំលើកទី៧៧...