ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរ ការប្រកាសជាផ្លូវការថាជាទីក្រុង អស់មីន នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាដែនដីទី៣ បន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង ។ ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។...
ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានបញ្ជាក់ថាការចេញសាលដីកា របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំង ពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះ ក្នុងអតីតកាលដ៏ខ្មៅងងឹត។ លោកបានសរសេលើបណ្តាញសង្គមថា៖«ថ្ងៃប្រវត្តិសាស្ត្រនៃការបិទបញ្ចប់ ការកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង ក្នុងអំឡុងពេលនៃរបបខ្មែរក្រហម»។លោកបន្តថា សាលដីកាស្ថាពរប្រកាស ដោយអង្គជំនុំជំរះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្តន្ទាទោសអតីតប្រមុខរដ្ឋក្នុងរបបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់ មួយជីវិតក្នុងសំណុំរឿង...
ភ្នំពេញ ៖ សម្តេចស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ឆ្នាំ២០២០-២០២១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។ ពិធីប្រកាសនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល, អភិបាលក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់ នៃរាជធានី-ខេត្ត គោលដៅទាំងប្រាំពីរ ដែលគាំទ្រដោយយូនីសេហ្វ...
Back on September 07, 2022, H.E. KUN Nhem, Minister Attached to Prime Minister and Director General of the General Department of Custom...
ដោយអនុវត្តតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច...
បរទេស៖ កាសែត China Daily ដែលជាកាសែតភាសាអង់គ្លេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិនបានអះអាងនៅក្នុងវិចារណកថាមួយថា មិនថាលទ្ធផលនៃជម្លោះអ៊ុយក្រែនយ៉ាងណានោះទេ សហភាពអឺរ៉ុបនឹងបន្សល់ទុកក្នុងនាមជា “អ្នកចាញ់ដ៏ធំបំផុត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត China Daily បានលើកឡើងថា សហភាពអឺរ៉ុបមាន “តម្លៃមួយដែលត្រូវបង់” សម្រាប់...
បរទេស៖ នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃពុធ លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា កំពុងស្វែងរកការបំបែកប្រទេសរុស្ស៊ី ហើយបាននិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកម្ចាត់ និងការពារបូរណភាពទឹកដីរបស់ប្រទេសនេះ រួមទាំងការរារាំងដោយនុយក្លេអ៊ែររបស់ខ្លួន ក្នុងករណីមានការវាយប្រហារដោយអាវុធប្រល័យលោក។ លោកពូទីនបានសង្កត់ធ្ងន់ថាគាត់ “មិននិយាយកុហក” អំពីរឿងនេះទេ។ អង្គការណាតូបានប្រាប់ទីក្រុងមូស្គូយ៉ាងច្បាស់ថា រុស្ស៊ីមិនអាចឈ្នះសង្គ្រាមនុយក្លេអ៊ែរបានទេ ហើយបាននិងកំពុងប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ដើម្បី “ដកបន្ទប់សម្រាប់ការគណនាខុស ឬការយល់ច្រឡំ” ។ នេះបើតាមអគ្គលេខាធិការនៃប្លុកណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក...
បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ទទួលបានការជួយអភិវឌ្ឍន៍ ជាបន្តបន្ទាប់ពីភាគីចិន ជាពិសេស ថ្មីៗនេះ ចិនបានជួយអភិវឌ្ឍន៍ ឲ្យក្លាយជាបណ្តាល័យ អេឡិចត្រូនិក ដែលនឹងចួលរួមចំណែក កាន់តែខ្លាំង ក្នុងការបណ្តុះគំនិត លើការអាន ជាពិសេស ផ្តល់ឱកាសដល់សាធារណជន បានយល់ដឹង កាន់តែច្បាស់អំពីប្រទេសចិន ត្បិតតែ សៀវភៅទាក់ទងពីប្រទេសចិន ទទួលបានការគាំទ្រ ច្រើនពីប្រិយមិត្តអ្នកអាន ទាំងមន្ត្រីព្រឹទ្ធសភាផ្ទាល់ និងសាធារណជនទូទៅ។...