ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រកាសពានរង្វាន់ជើងឯក សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១

ភ្នំពេញ ៖ សម្តេចស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ឆ្នាំ២០២០-២០២១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។

ពិធីប្រកាសនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល, អភិបាលក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់ នៃរាជធានី-ខេត្ត គោលដៅទាំងប្រាំពីរ ដែលគាំទ្រដោយយូនីសេហ្វ (UNICEF) រួមមាន ៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តរតនគិរី ព្រមទាំងតំណាងUNICEF ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌបានទៅលើរដ្ឋបាលក្រុងតាខ្មៅ នៃខេត្តកណ្តាលចំណាត់ថ្នាក់លេខ១ ,ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ លេខ២និងរដ្ឋបាលខណ្ឌកំបូលនៃរាជធានីភ្នំពេញចំណាត់ថ្នាក់លេខ៣។ ដោយឡែក ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់ បានទៅលើ រដ្ឋបាលសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញចំណាត់ថ្នាក់លេខ១ ,រដ្ឋបាលឃុំបាគង ខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ រដ្ឋបាល ឃុំបន្សាយត្រែងនៃស្រុកថ្មគោល ខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ៣ រដ្ឋបាលសង្កាត់ បឹងកេងកងទី២ នៃខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៤៕

To Top