Feature

លោក សុខ សូកេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យ វាយតម្លៃវឌ្ឍនភាពការងារ និងពិភាក្សាការងា ត្រៀមបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យ វាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបាន និងពិភាក្សាលើការងារចំពោះមុខ សំដៅត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រទាំងអស់ បានរាយការណ៍យ៉ាងលម្អិតជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ព្រមទាំងលទ្ធផលដែលសម្រេចបានក្នុងមូលដ្ឋានរៀងៗខ្លួន ដែលបានផ្តោតសំខាន់លើការរៀបចំផែនការសកម្មភាព ការងារគ្រប់គ្រងសមាជិកបក្ស និងការត្រៀមលក្ខណៈសម្បត្តិពាក់ព័ន្ធផ្សេងៗ ដើម្បីជូនអង្គប្រជុំពិនិត្យ។

ថ្លែងក្នុងអង្គប្រជុំ ប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ព្រមទាំងបានដឹកនាំការពិភាក្សាលើការងារអាទិភាពជាច្រើនពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងក្រុមការងារគាំទ្រ នីមួយៗ។

លោកប្រធានក្រុមការងារ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យបន្តជំរុញបញ្ចប់ការចែកបណ្ណសមាជិកបក្សឱ្យបានទាន់ពេលវេលា រៀបចំបញ្ចប់ការងារពាក់ព័ន្ធនានា ព្រមទាំងឱ្យបន្តតាមដាន និងក្តាប់ឱ្យបាននូវបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីរួមគ្នារកដំណោះស្រាយ និងបង្កើនភាពម្ចាស់ការលើការអនុវត្តផែនការសកម្មភាព សំដៅធានាបាននូវជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ៕

To Top