ព័ត៌មានអន្តរជាតិ

កាសែត China Daily៖ សហភាពអឺរ៉ុប នឹងក្លាយជាអ្នកចាញ់ដ៏ធំបំផុត នៅក្នុងជម្លោះ អ៊ុយក្រែន-រុស្ស៊ី

បរទេស៖ កាសែត China Daily ដែលជាកាសែតភាសាអង់គ្លេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិនបានអះអាងនៅក្នុងវិចារណកថាមួយថា មិនថាលទ្ធផលនៃជម្លោះអ៊ុយក្រែនយ៉ាងណានោះទេ សហភាពអឺរ៉ុបនឹងបន្សល់ទុកក្នុងនាមជា “អ្នកចាញ់ដ៏ធំបំផុត” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត China Daily បានលើកឡើងថា សហភាពអឺរ៉ុបមាន “តម្លៃមួយដែលត្រូវបង់” សម្រាប់ “ការទម្លាក់ទម្ងន់របស់ខ្លួនពីក្រោយអ៊ុយក្រែនក្រោមការដឹកនាំរបស់អាមេរិក”។ យោងតាមអ្នកនិពន្ធលើកឡើងក្នុងវិចារណកថា នោះ គឺ “ជម្លោះដ៏អាក្រក់បំផុតនៅលើទ្វីបចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ” បានចាត់ទុកជាមោឃៈនូវកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់សហភាពអឺរ៉ុប “ដើម្បីក្លាយជាកម្លាំងនយោបាយដែលអាចរក្សាគម្លាតរបស់ខ្លួនពីសហរដ្ឋអាមេរិក” ។

សហភាពអឺរ៉ុបទាំងមូលនឹងបង្ហាញថា ជាអ្នកចាញ់ដ៏ធំបំផុត មិនថាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងទៅជាយ៉ាងណានោះទេ។ ពួកគេបានសរសេរថា ផលវិបាកសម្រាប់បណ្តាប្រទេសនៅអឺរ៉ុប មិនមែនត្រឹមតែជាវិបត្តិសេដ្ឋកិច្ច និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់ភូមិសាស្ត្រនយោបាយផងដែរ។

ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំងវិញ គឺបានប្រកាន់ជំហរអព្យាក្រឹតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែការបដិសេធរបស់ខ្លួនក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ គឺត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងដៃគូរបស់អាមេរិកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top