កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង ដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ បន្ទាប់ពីបានចុះពិនិត្យពីស្ថានការណ៍ទីតាំង ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង...
ហ្សឺណែវ៖ បញ្ហាទាក់ទងនឹង ស៊ីនជាំង ហុងកុង និងទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយមិនគួរមានការធ្វើនយោបាយនៃសិទ្ធិមនុស្ស និងស្តង់ដារទ្វេរ ឬការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន ក្រោមលេសនៃសិទ្ធិមនុស្សនោះទេ ដែលជាក្រុមប្រទេសមួយបានសង្កត់ធ្ងន់ក្នុងសម័យប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍រួម ដែលផ្តល់ដោយប៉ាគីស្ថានក្នុងនាមរដ្ឋចំនួន ៦៨ បានសង្កត់ធ្ងន់ថា ការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃរដ្ឋ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ រដ្ឋអធិបតេយ្យតំណាងឱ្យបទដ្ឋាន...
បរទេស៖ យោងតាមការបញ្ជាក់ អះអាងដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ចំណាយរបស់រដ្ឋាភិបាលទីក្រុងគៀវជារៀងរាល់ខែនៅក្នុងប្រទេស បានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ចាំបាច់ត្រូវបញ្ចេញជំនួយជួយ ដល់ខ្លួនរហូតទៅដល់ ១,៥ពាន់លានដុល្លារ ជារៀងរាល់ខែ។ ទំហំទឹកប្រាក់នេះត្រូវបានបង្ហាញ ប្រាប់ដោយមេដឹកនាំអ៊ុយក្រែនរូបនេះ នៅក្នុងអំឡុងនៃបទសំភាសន៍មួយ ជាមួយនឹងក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation និងត្រូវបានចាក់ផ្សាយ កាលពីពេលកន្លងមក។...
យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលុបបំបាត់ ការគំរាមកំហែងនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Guterres បានធ្វើការអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដើម្បីរំលឹក និងលើកតម្កើងទិវាអន្តរជាតិ...
ថ្ងៃទី២៦ ខែកញ្ញា មហាសន្និបាតអង្គការ សហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹក “ទិវាលុបបំបាត់អាវុធ នុយក្លេអ៊ែរ ឱ្យជ្រះស្រឡះ” ។ ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោក Geng Shuang តំណាងរងប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសដែលមានឃ្លាំង អាវុធនុយក្លេអ៊ែរ ធំបំផុត គួរតែរ៉ាប់រងទំនួលខុសត្រូវ...
ប៉ារីស ៖ ប្រទេសបារាំង នឹងបន្តរបាំងពន្ធលើ ថាមពលរបស់ខ្លួន ដែលមានតម្លៃ ១៦ពាន់លានអឺរ៉ូ (១៥ពាន់លានដុល្លារ អាមេរិក) នៅក្នុងវិក័យប័ត្រថវិកាឆ្នាំ ២០២៣ របស់ប្រទេសនេះ នេះបើតាមរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ Bruno Le Maire និងរដ្ឋមន្ត្រីប្រតិភូ សម្រាប់គណនី សាធារណៈ Gabriel Attal...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្តេជ្ញាថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់តួកគី ប្រឆាំងនឹងប្រទេសក្រិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងនឹងមិនខកខាន ក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាមានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសមីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជានឹងព្យាយាមខិតខំដោះស្រាយ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ នាឱកាសអនុញ្ញាតឲ្យលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «ក្នុងក្របខណ្ឌ ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ»។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរ អំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយលោក Charles Michel ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរ យោបល់ដោយមានការស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ លោក Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែមានទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបានចែករំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ៕
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កញ្ញា នេះ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាព្រំដែន រវាងប្រទេសវេណេស៊ុយអេឡា និងប្រទេសកូឡំប៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ ត្រូវបានដាក់ឲ្យបើកទ្វា ជាផ្លូវការឡើងវិញ ហើយក្រោមវត្តមានដឹកនាំ ដោយប្រធានាធិបតី កូឡំប៊ីលោក Gustavo Petro និងរដ្ឋមន្ត្រីជាច្រើនរូប របស់ប្រទេសវេណេស៊ុយអេឡា។ លោក Petro បានថ្លែងថាលោកពិតជាមានក្តីសង្ឃឹមថា ការបើកដំណើរការព្រំដែន ប្រទេសឡើងវិញ ពិតជានឹងផ្តល់ផលចំណេញ រវាងពលរដ្ឋរវាងប្រទេសទាំងពីរបំផុត...