ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចាត់ឱ្យមន្ត្រីជំនាញសិក្សាឡើងវិញ នូវចំណុចខ្វះខាត និងធ្វើការជួសជុលផ្លូវ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង ដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។

បន្ទាប់ពីបានចុះពិនិត្យពីស្ថានការណ៍ទីតាំង ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០២២ លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សហកាជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សាឡើងវិញ នូវចំណុចខ្វះខាត និងធ្វើការជួសជុល កែលម្អផ្លូវថ្នល់ ដែលបានរងផលប៉ះពាល់ ដោយសារជំន់ទឹកភ្លៀង ឱ្យបានទាន់ពេលវេលា ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។

សូមជម្រាបថា ក្រោយមានភ្លៀងធ្លាក់មួយមេធំ នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២២ បានបង្កឲ្យជនលិចផ្ទះសម្បែង និងផ្លូវថ្នល់ជាច្រើនកន្លែង ក្នុងក្រុងកំពង់ចាម ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ជំនន់ទឹកភ្លៀងខាងលើ បានស្រកទៅវិញអស់ ៕

To Top