ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យមានការបន្តកិច្ចសន្ទនា រវាងអាមេនី និងអាស៊ែបៃហ្សង់ ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្រ្តី អាមេនីលោក Nikol Pashinyan លោក ម៉ាក្រុង បានជំរុញឱ្យប្រទេសទាំងពីរ បង្កើតការចរចាឡើងវិញ “ភ្លាមៗ” ដើម្បីសម្រេចបាន “សន្តិភាពយូរអង្វែង”...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា រំពឹង នឹងទទួលទេសចរអន្ដរជាតិប្រមាណ ១,៥លាននាក់ ទៅ២លាននាក់នៅឆ្នាំ២០២២នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ខាងមុខ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនទៀត ដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ នាឱកាសអញ្ជើញទទួលទានអាហារពេលព្រឹកនៅប្រទេសជប៉ុន ជាមួយ លោក ង្វៀន សួនហ្វុក នៅព្រឹកថ្ងៃទី២៧...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានជំរុញសមភាគីអ៊ីស្រាអែល លោក Yair Lapid ឱ្យបង្ហាញការគាំទ្រ របស់លោក ចំពោះដំណោះស្រាយរដ្ឋពីរ ដោយបញ្ឈប់ការសាងសង់ លំនៅដ្ឋាន និងបញ្ចប់ការបិទផ្លូវ ដែលដាក់លើ តំបន់ហ្គាហ្សាស្ទ្រីប។ លោក Ishtaye បានឲ្យដឹងក្នុងអំឡុងពេល គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “អ្នកណាដែលអះអាងថា...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់រុស្សីឬ FSB កាលពីថ្ងៃចន្ទ បានប្រកាសថាបានឈានទៅដល់ ការចាប់ខ្លួនអគ្គកុងស៊ុលជប៉ុនម្នាក់ នៅក្នុងទីក្រុង Vladivostok ហើយបុរសជប៉ុន ដែលមានឈ្មោះថា Motoki Tatsunori រូបនេះក៏បានសារភាព ថាពិតជាបានប្រព្រឹត្តកំហុស ផងដែរ។ FSB រកឃើញថាជនជាតិជប៉ុនរូបនេះ បានធ្វើការព្យាយាមប៉ុនប៉ង ក្នុងការទិញយកព័ត៌មានសំងាត់ ជាច្រើនរបស់រុស្សី ហើយមកដល់ពេលនេះរុស្សី...
បរទេស៖ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសផ្តល់សិទ្ធជាពលរដ្ឋពេញលេញ ដល់លោក Edward Snowdenហើយក្រោយ បុរសជនជាតិអាមេរិករូបនេះ បានធ្វើការគេចខ្លួនអស់រយៈពេល ជាងមួយទសវត្ស កន្លងមកនេះពីអាមេរិក។ លោក Snowden គឺជាអតីតអ្នកធ្វើការងារនៅក្នុងទីភ្នាក់ងារសំងាត់ជាតិ NSA និងក៏ជាអ្នកទំលាយឯកសារសំងាត់ៗនិងកំពូលជាច្រើនរបស់អាមេរិកទៅឲ្យសាធារណៈជនផងដែរ នាពេលកន្លងមក។ ការប្រកាសផ្តល់សិទ្ធជាពលរដ្ឋរបស់លោក Snowden ត្រូវធ្វើឡើងរួមគ្នាជាមួយនឹងជនបរទេសចំនួនប្រមាណជា៧២នាក់ទៀតដែលត្រូវបានរុស្សីបានផ្តល់សញ្ជាតិដូចគ្នាផងដែរ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួគី លោក Mevlut Cavusoglu កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីរុស្សី លោក Vladimir Putin គឺកំពុងតែពិចារណាក្នុង ការពិភាក្សាគ្នាឡើងវិញ ជាមួយនឹងអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់តួគីដែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះនៅក្នុងអំឡុងពេលដែលលោកកំពុងចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដាកន្លងមក។ យោងតាមការបញ្ជាក់របស់លោក Cavusoglu បានឲ្យដឹងទៀតថាលោក...
ពេលរំលឹកពីរយៈ ទើបចូលធ្វើការ លោក Xi Jinping ប្រធានរដ្ឋចិនបាននិយាយថា “តម្រូវការទាមទារដំបូងជាចម្បូងចំពោះខ្លួនឯងរបស់ខ្ញុំគឺ “ស្វែងរកភាពលំបាកសម្រាប់ខ្លូនឯង” ។ លោកបានបន្ថែមទៀតថា “យើងធ្វើអ្វីៗ ដើម្បីមនុស្សសាមញ្ញ ហើយយើងមិនអាចមាន គំនិតស្វែងរកតែសុភមង្គល ផ្ទាល់ខ្លួននោះទេ” ហើយនិយាយបន្ថែមទៀត លើកនេះលោកបានតស៊ូមតិថា យុវជនគួរតែស្វែងរកការលំបាក សម្រាប់ខ្លួនឯង ។បច្ចុប្បន្ននេះ កម្មាភិបាល វ័យក្មេងទាំងឡាយ...
បរទេស ៖ មេដឹកនាំស្តាំនិយមរបស់ប្រទេស អ៊ីតាលី គឺលោកស្រី Giorgia Meloni បានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោត របស់ប្រទេសអ៊ីតាលី ហើយកំពុងឈាន ទៅរកការក្លាយជា នាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី...
ពេលអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជជែកដេញដោល ជាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ កាលពីថ្ងៃទី២៤ ខែកញ្ញា លោក វ៉ាង យី សមាជិក ក្រុមប្រឹក្សា កិច្ចការរដ្ឋនិង ជារដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ប្រទេសចិន បានចាប់ដំណើរការ នូវរបៀបវារៈផ្លូវច្បាប់ក្នុងស្រុក ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»។នេះជាវិធានការ ដ៏សំខាន់ដែលប្រទេសចិន...