ព័ត៌មានអន្តរជាតិ

អ៊ីតាលី នឹងមាននាយករដ្ឋមន្រ្តី ជាស្រ្តីជាលើកដំបូង បន្ទាប់ពីលោកស្រី Giorgia Meloni បានឈ្នះឆ្នោត

បរទេស ៖ មេដឹកនាំស្តាំនិយមរបស់ប្រទេស អ៊ីតាលី គឺលោកស្រី Giorgia Meloni បានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោត របស់ប្រទេសអ៊ីតាលី ហើយកំពុងឈាន ទៅរកការក្លាយជា នាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Meloni ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបង្កើតរដ្ឋាភិបាលស្តាំ និយមរបស់ប្រទេសអ៊ីតាលី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ផ្ទាំងពាណិជ្ជកម្ម

ទាំងនោះនឹងធ្វើឲ្យអឺរ៉ុបព្រួយបារម្ភជាខ្លាំង ដោយសារប្រទេសអ៊ីតាលី ជាមហាអំណាចសេដ្ឋកិច្ចទីបី របស់សហភាពអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ ថ្លែងបន្ទាប់ពីការបោះឆ្នោត លោកស្រី Meloni បាននិយាយថា គណបក្ស Brothers របស់លោកស្រីនឹង “គ្រប់គ្រងសម្រាប់មនុស្សគ្រប់គ្នា” ហើយនឹងមិនក្បត់ការជឿទុកចិត្ត របស់ប្រជាជនឡើយ៕

To Top