ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសតួគី៖ លោក Putin ពិចារណាការពិភាក្សាសាជាថ្មី ជាមួយនឹងក្រុងគៀវ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួគី លោក Mevlut Cavusoglu កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីរុស្សី លោក Vladimir Putin គឺកំពុងតែពិចារណាក្នុង ការពិភាក្សាគ្នាឡើងវិញ ជាមួយនឹងអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់តួគីដែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះនៅក្នុងអំឡុងពេលដែលលោកកំពុងចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដាកន្លងមក។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការបញ្ជាក់របស់លោក Cavusoglu បានឲ្យដឹងទៀតថាលោក Putin បានបង្ហើបអំពីគំនិតនិងផែនការរបស់លោក
នៅក្នុងអំឡុងពេលនៃជំនួបជាមួយនឹងប្រធានាធិបតីតួគី Recep Tayyip Erdogan កាលពីពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំ
the Shanghai Cooperation Organisation (SCO)នៅក្នុងប្រទេសអ៊ូបេគីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

To Top