នយោបាយ

លោក វ៉ាង យី សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ប្រកាសថា ចិន បានចាប់ដំណើរការ របៀបវារៈផ្លូវច្បាប់ ក្នុងស្រុក ដើម្បីអនុម័តលើ «ពិធីសារកាំភ្លើង»

ពេលអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជជែកដេញដោល ជាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ កាលពីថ្ងៃទី២៤ ខែកញ្ញា លោក វ៉ាង យី សមាជិក ក្រុមប្រឹក្សា កិច្ចការរដ្ឋនិង ជារដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ប្រទេសចិន បានចាប់ដំណើរការ នូវរបៀបវារៈផ្លូវច្បាប់ក្នុងស្រុក ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»។
នេះជាវិធានការ ដ៏សំខាន់ដែលប្រទេសចិន ធ្វើឡើងដើម្បីអនុវត្តយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគាំពារសន្តិភាព និងស្ថិរភាពអន្តរជាតិ និងតំបន់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ភាគីចិនក្នុងការគាំទ្រពហុភាគី និយមនិងអនុវត្តទស្សនៈស្តីពីសហគមន៍រួម វាសនារបស់មនុស្សជាតិ ។

ការតាក់តែង«ពិធីសារកាំភ្លើង»គឺក្នុងគោលបំណង ធ្វើឱ្យមានបទដ្ឋានអន្តរជាតិ ខាងវិស័យផលិតកាំភ្លើង នាំចេញនាំចូលកាំភ្លើង និងគ្រប់គ្រងកាំភ្លើងជាដើម ដើម្បីជំរុញនិងបង្កើន កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការរៀបចំចាត់ចែង ៕

To Top