ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ចំនួន២០២២នាក់។ យោងតាមរបាយការណ៍ឱ្យដឹង ពីអភិបាលស្ដីទីនៃខេត្តពោធិ៍សាត់បានដឹងថា ស្ថានភាពមន្ត្រីរាជការស៊ីវិល ទូទាំងខេត្ត សរុបមានចំនួន...
ភ្នំពេញ៖ ដើម្បីឲ្យកិច្ចដំណើរការ នៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ចូលរួមសហការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ សូមថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៉ី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ (President and CEO) Land Bank of...
ភ្នំពេញ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ ៣ជំនាន់សម រង្ស៊ី ដែលម្ដងហើយម្ដងទៀតបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងនគរ។
បរទេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air រងការខូចខាតនៅតែជាប់គាំងក្នុងស្មៅនៅអាកាសយានដ្ឋានហ្វីលីពីន នៅថ្ងៃចន្ទបន្ទាប់ពីវាបានក្រឡាប់ធ្លាក់ចេញពីផ្លូវរត់ក្នុងពេលអាកាសធាតុភ្លៀងកាលពីយប់មុន។ មិនមានការរងរបួសណាមួយត្រូវបានគេរាយការណ៍ទេក្នុងចំណោមអ្នកដំណើរ ១៦២ នាក់ និងសមាជិកនាវិក ១១ នាក់ដែលបានរត់ចេញពីយន្តហោះដោយប្រើការរំអិលសង្គ្រោះបន្ទាន់។ យោងតាមសារព័ត៌មាន NIKKEI ASIA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ជើងហោះហើររាប់សិបត្រូវបានលុបចោល ហើយអាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu...
ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡាគឺជាវិធានការមានប្រសិទ្ធិភាព ហើយស្របទៅនិងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្ការកុមារនិងយុវជនពីការទាក់ទាញឱ្យចាប់ផ្តើមសេពគ្រឿងស្រវឹង ឬសេពកាន់តែច្រើន តាមរយៈយុទ្ធសាស្ត្រដ៏សំបូរបែប នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ការផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងបដាឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាកឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹង Free ឬផ្ដាល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយជាដើម តែងកើតមានក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងម្មវិធីនិយាយជាសាធារណៈស្ដីពី” ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង...
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន១,៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ...
ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5ព្រែក កំពឹស។...
ក្រុមហ៊ុន អឺបេនលែន បានបង្កើតកម្មវិធី«សប្បុរសធម៌ចន្ទគីរី»ដំបូងបង្អស់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍៍នៅជុំវិញតំបន់បុរីចន្ទគីរី ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 2 និងត្រឹមតែ 5នាទីពីមហាវិថី សម្តេចហ៊ុន សែន (ឬផ្លូវ60ម៉ែត្រ)។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌នេះ គឺដោយសារការមើលឃើញពីសារៈសំខាន់នៃការអប់រំ ជាពិសេសការជួយសម្រួលដល់ការលំបាកដល់់សិស្សានុសិស្សនៅក្នុងសហគមន៍នេះ ដែលកំពុងជួបប្រទះនូវបញ្ហាកង្វះសម្ភារសិក្សាប្រចាំថ្ងៃដោយការចែកជូននូវកង់ សៀវភៅ កាតាប និងសម្ភារៈសិក្សាផ្សេងៗ។ ដោយឈរលើទស្សនៈជឿជាក់ទៅលើភាពប្រសើររឡើងជាងមុន ក្នុងនោះការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមន៍ ក៏ជាគោលដៅអាទិភាពមួយរបស់ក្រុមហ៊ុន...