គៀវ៖ រុស្ស៊ី យល់ព្រមបើកឲ្យមានការចរចាលើអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានច្រានចោលការបង្កកជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសឡើងវិញ នេះបើយោងតាមសេវាសារព័ត៌មានរបស់ NSDC។ លោក Danilov បានលើកឡើងថា...
បរទេស៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ចង់ឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីប្រឈមមុខនឹង “រាល់សំណួរ និងការរិះគន់” ពីមហាអំណាចលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជាមួយនឹងការសម្រេចចិត្តដ៏អនាធិបតេយ្យនេះ ចេតនាគឺដើម្បីទទូចលើយុទ្ធសាស្ត្រ ដែលមានកំហុសទាំងស្រុង ដែលសហភាពអឺរ៉ុប មិនបានគ្រប់គ្រងដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលបូលីវ៉ារៀ ឬបំបែកប្រជាជនរបស់យើងចេញពីផ្លូវនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង”។ ក្រសួងបានថ្កោលទោសវិធានការនេះថាជាការអនុវត្តដោយខុសច្បាប់ ក្នុងលក្ខណៈដែលបានកំណត់ទុកជាមុនដើម្បី “ដាក់ទណ្ឌកម្ម និងរំលោភសិទ្ធិមនុស្សរបស់ប្រជាជនវេណេស៊ុយអេឡា” ខណៈទណ្ឌកម្មនឹងបញ្ចប់ត្រឹមតែការកំណត់សិទ្ធិទទួលបានអាហារ ឱសថ និងអ្វីដែលជាតម្រូវការផ្សេងទៀត។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា...
តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ការកត់សម្គាល់នាពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ទាក់ទងនឹងអ៊ីរ៉ង់ថា ជាការជ្រៀតជ្រែក បង្កហេតុ និងគ្មានការទូត” ។ លោក Kanaani បានលើកឡើងថា នៅពេលនិយាយអំពីគោលការណ៍សិទ្ធិមនុស្ស រួមទាំងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការប្រឆាំងនឹងការគំរាមកំហែង និងការការពារអ្នក ដែលត្រូវបានគេជិះជាន់នោះ អ៊ីរ៉ង់ប្តេជ្ញាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ អ្នកនាំពាក្យរូបនេះបានស្តីបន្ទោសប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់ទីជំរកដល់ពួកប្រឆាំង “ភេរវករ...
បាលី៖ លោក Ma Jun សហប្រធាននៃ ក្រុមការងារហិរញ្ញវត្ថុនិរន្តរភាព G20 (SFWG) បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាព យ៉ាងច្រើនក្នុងការផ្តល់ដំណោះស្រាយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំរុញការផ្លាស់ប្តូរថាមពលបៃតង ជាសកលក្រោមក្របខណ្ឌ ក្រុមប្រទេសទាំង២០ (G20)។ លោក Ma ដែលជានាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងនិរន្តរភាព ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានលើកឡើងថា...
បរទេស៖ កាសែត Washington Post បានរាយការណ៍នៅមុនថ្ងៃ នៃកិច្ចប្រជុំទល់មុខគ្នាដែល គ្រោងទុករបស់ប្រធានាធិបតី Joe Biden ជាមួយសមភាគីចិនលោក Xi Jinping ថា សមាជិកសភាអាមេរិកកំពុងស្វែងរក ការបញ្ជូនសព្វាវុធកាន់ តែច្រើនឱ្យកោះតៃវ៉ាន់ និងការហ្វឹកហ្វឺនយោធាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា...
កូឡាឡាំពួរ៖ អ្នកជំនាញម៉ាឡេស៊ីបានឲ្យដឹងថា សេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គួរតែផ្តោតលើការពន្លឿន ការងើបឡើងវិញជាសកល ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ការផ្លាស់ប្តូរឌីជីថល និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុសកល និងសន្តិសុខស្បៀង។ នៅចុងខែនេះ សប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសថៃ នឹងឃើញមេដឹកនាំពិភាក្សា អំពីការផ្លាស់ប្តូរគំរូក្នុងតំបន់ និងពិភពលោក និងសកម្មភាពនានា ដើម្បីសម្រេចបាននូវសេដ្ឋកិច្ច...
បាលី៖ ប្រវត្តិសាស្ត្រ គឺពោរពេញទៅដោយវិបត្តិ ដែលពិភពលោក បានលេចចេញជាកន្លែង ដែលមានសុវត្ថិភាព និងប្រសើរជាងមុន ហើយគ្រាដ៏លំបាកទាំងនោះ បានបង្ហាញឱ្យឃើញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការជាសកល គឺជាកម្លាំងដ៏សំខាន់ ក្នុងការបង្វែរជំនោរនៃវិបត្ដិ។ នៅទូទាំងភពផែនដី ជំងឺរាតត្បាតកូវីដ-១៩ ដែលអូសបន្លាយពេលកំពុងបន្ត ធ្វើឱ្យមានការបំផ្លិចបំផ្លាញ។ សេដ្ឋកិច្ចពិភពលោក កំពុងដើរឆ្ពោះទៅរកភាពលិចលង់ ហើយលទ្ធិគាំពារនិយម ឯកតោភាគីនិយម និងអនុត្តរភាពបង្កការគំរាមកំហែង...
ភ្នំពេញៈ មន្ត្រីនគរបាល បានអោយដឹងថាៈ កម្លាំង សមត្ថកិច្ចនគរបាលខ័ណ្ឌច្បារអំពៅ កាលពីយប់ ថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងទៅនេះ បានរឹបអូស គ្រឿងញៀន ចំនួន១៦ កេស និង មានទម្ងន់ ប្រហែល ២០០គីឡូក្រាម ពី ក្នុង រថយន្ត...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី...