បរទេស៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshiro Mori បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើឲ្យប្រជាជនក្នុងប្រទេសរបស់លោក «រងទុក្ខ»។ លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន មានភាពលម្អៀង ក្នុងការផ្សាយរបស់ខ្លួន អំពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នឹងអញ្ជើញថ្លែងសុន្ទរកថា បើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅព្រឹកនេះ នឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍...