ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធ ខេត្តសៀមរាប កាលពីថ្ងៃ៣០ ខែ មេសា ឆ្នាំ ២០២២នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូនខ្លួន មន្រ្តីកងរាជអាវុធហត្ថ ចំនួន២នាក់ ទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ នឹងការផ្សំគំនិត ក្នុងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងខេត្តសៀមរាប...
ថ្ងៃទី២៩ខែមេសា ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បាននបើកធ្វើសន្និសីទ ដើម្បីវិភាគនិងស្រាវជ្រាវ ស្ថានភាពសេដ្ឋកិច្ចនិងការងារ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិង ពិគ្រោះពិភាក្សាអំពី «ផែនការអភិវឌ្ឍ ធនធានមនុស្ស ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤» ។ លោក Xi Jinping...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Müller បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញ បានអនុវត្តុកាតព្វកិច្ច ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Novatek ផ្ទេរហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសនេះ ។ ក្រុមហ៊ុន Novatek ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់មួយចំនួនរបស់ប្រទេស។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រទេសដាណឺម៉ាក បានក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោកដែលផ្អាកការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 របស់ខ្លួន ខណៈដែលមន្ត្រីចង្អុលបង្ហាញ ពីភាពស៊ាំកាន់តែខ្លាំងឡើង ក្នុងចំណោមប្រជាជន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានប្រកាសពីវិធានការផ្អាកនេះ នៅដើមសប្តាហ៍នេះ ដោយនិយាយថា ដោយសារការចាក់ថ្នាំបង្ការ និងការជាសះស្បើយពីការឆ្លងមេរោគធម្មជាតិ “ភាពស៊ាំសហគមន៍សរុប...
ស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវអំនាវ ដល់កម្មករកម្មការនីទាំងអស់នៅខេត្តស្វាយរៀង សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណា ដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ ជាពិសេសបានបង្កើតរោងចក្រសហគ្រាស អាចស្រូបយកកម្មកររាប់ម៉ឺននាក់ កំពុងបម្រើការងារ...
បរទេស៖ សូម្បីតែសភា Bundestag បានបោះឆ្នោតឱ្យបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់អ៊ុយក្រែនក៏ដោយ ក៏ប្រជាជនអាល្លឺម៉ង់ភាគច្រើនបារម្ភថា ការបន្តផ្គត់ផ្គង់សព្វាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ អាចបណ្តាលឱ្យជម្លោះរីករាលដាល ដល់ប្រទេសផ្សេងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជនទីក្រុងប៊ែរឡាំង ក៏កំពុងស្វែងរកវិធីដើម្បីទប់ទល់នឹង ការកើនឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹង ប្រទេសរុស្ស៊ីផងដែរ,...
ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើដំណើរមកប្រទេសកម្ពុជានិងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ដំណើរទស្សនកិច្ច នេះ នឹងផ្តោតលើការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់...
ភ្នំពេញ៖ នៅក្នុងភូមិសាស្រ្តនយោបាយ គេតែងតែសង្កេតឃើញក្រុមប្រទេសមហាអំណាច ដាក់ចេញនូវយុទ្ធសាស្រ្តរៀងខ្លួន ក្នុងការដណ្ដឹមយកឥទ្ធិពល និងផលប្រយោជន៍នៅក្នុងតំបន់ ក្នុងនោះរួមមានអាស៊ីផងដែរ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមប្រទេសមហាអំណាចដែលដឹកនាំ ដោយសហរដ្ឋអាមរិក បានបង្កើតនូវសម្ព័ន្ធមិត្តថ្មីមួយ ដែលមានឈ្មោះថា «AUKUS» ក្នុងនោះមានសមាជិក៣ ចូលរួម គឺ អង់គ្លេស អាមេរិកនិងអូស្ដ្រាលី។ សម្ព័នមិត្ត «AUKUS» នេះ ត្រូវបានអ្នកតាមដានភូមិសាស្រ្តនយោបាយ...
មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន តាមទូរស័ព្ទ នារសៀលថ្ងៃទី២៩ មេសា ២០២២ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានិងចិន បាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ក្នុងវិស័យ សុខភាពសាធារណៈ ជាពិសេស ក្នុងបរិបទកូវីដ១៩នេះ ដោយប្រទេសទាំងពីរបានបង្ហាញនូវ សាមគ្គីភាពរឹងមាំ ក្នុងនោះ ចិនបានជួយកម្ពុជាច្រើនណាស់...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ លោកបណ្ឌិត សូមអបអរសាទរ...