ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកចុងក្រោយ ថ្ងៃទី២៨ ខែមេសានេះហើយ ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
លោក ស៊ុន ចាន់ថុល សង្ឃឹមថា ការប្រើយានយន្ដអគ្គិសនីនឹងកើនឡើង ព្រោះកំណើនចុះបញ្ជី៧០០% (Video)https://dap-news.com/national/2022/04/26/239670/ លោក ស៊ុន ចាន់ថុល ៖ ក្រុមហ៊ុន កំពុងពិចារណា តម្លៃធ្វើដំណើរ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុង១គីឡូម៉ែត្រ ក្រោម១០សេនដុល្លារhttps://dap-news.com/national/2022/04/26/239811/ នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈ នៅទូទាំងប្រទេស (Video)https://dap-news.com/national/2022/04/26/239689/...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូល អង្កររបស់កម្ពុជា ។ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៦ មេសានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់ លើការនាំចូលអង្កររបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោម ក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរាតាមរយៈ ការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពី សភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះ វិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេល ខាងមុខ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់លោកឧបនាយករដ្ឋមន្ត្រី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា។ លោក ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាព...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំ ៥ចំណុច ស្តីពីការលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅតាមទីតាំង អាជីវកម្ម សេវាកម្មទេសចរណ៍។ សារាចរទាំង៥ចំណុចរួមមាន៖ ១) រាជរដ្ឋាភិបាលបានសម្រេចលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា សមាជិកចំនួន១៩៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ លើដំណោះស្រាយមួយ ដែលតម្រូវឱ្យសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រើប្រាស់វ៉េតូនាពេលអនាគត ។ ការពិភាក្សាអំពីកំណែទម្រង់វ៉េតូ គឺកម្រ និងចម្រូងចម្រាស ប៉ុន្តែត្រូវបានធ្វើឲ្យរស់ឡើងវិញដោយការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ។ ដោយដាក់គោលដៅដោយផ្ទាល់ទៅលើសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ជុំវិញរាជធានីភ្នំពេញ ត្រូវមានកិច្ចសហការ ឲ្យកាន់តែជិតស្និទបន្ថែមទៀត ជាមួយសាខាពន្ធដារ ដើម្បីឈានឆ្ពោះ ទៅដល់ការកើនឡើង ប្រាក់ចំណូលពន្ធដារ កាលណាចំណូលពន្ធដារខ្ពស់ នាំឲ្យការអភិវឌ្ឍន៍ក៏កាន់តែរីកចម្រើន។ ការណែនាំទៅដល់មន្ត្រីរបស់ខ្លួន ពីសំណាក់លោក ឃួង ស្រេង បានធ្វេីឡេីងក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំ...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានចេញលិខិតបំភ្លឺពាក់ព័ន្ធនឹងករណីលោក សាំង សារ៉ុម ចោទប្រកាន់មកលើ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ថាបានរំលោភដី កម្មសិទ្ធិរបស់គាត់ ស្ថិតនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលគឺខុសពីការពិតទាំងស្រុង។ បើតាមលិខិតបំភ្លឺបានឱ្យដឹងថា ដីប៉ះពាល់ដែលបុគ្គលឈ្មោះ សាំង សារ៉ុម ចាត់ទុកជាដីកម្មសិទ្ធរបស់ខ្លួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរ អង្គភាពជាច្រើននាក់ នៅរសៀល២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ទឹម សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោៈរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព...
ថ្ងៃទី២៤ខែមេសា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងបច្ចុប្បន្នបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្ដងទៀត ។ ក្នុងនាមជាប្រទេសស្នូលរបស់សហភាពអឺរ៉ុប ប្រទេសបារាំងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអឺរ៉ុប និងប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ។ ក្នុងបរិបទដែលទ្វីបអឺរ៉ុបផ្ទុះសង្គ្រាមឡើងវិញ លោកMacronបានជាប់ឆ្នោតជាប្រធានាធិបតីបារាំងម្តងទៀតបានទទួលការយកចិត្តទុកដាក់ជាពិសេស។ ក្នុងឯកសារកម្មវត្ថុសម្រាប់ឃោសនារកសំឡេងលើកនេះ លោកMacronបានលើកឡើងថា នឹងបន្តគោលនយោបាយអាណត្តិដំបូង ដើម្បីបង្កើតជាប្រទេសដែលកាន់តែឯករាជ្យ។ ចំណុចនេះបានធ្វើឱ្យលោកទទួលបានការគាំទ្រ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលលោកMacronប្រឈមមុខក្រោយពីបានជាប់ឆ្នោតឡើងវិញផងដែរ ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការខ្វែងគំនិតខាងផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយអាមេរិក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាវិបត្តិធ្ងន់បំផុតដែលអឺរ៉ុបកំពុងប្រឈមមុខក្រោយពីសង្គ្រាមលោកលើកទី២ ។ ក្រោមការញុះញង់របស់អាមេរិក...
ភ្នំពេញ ៖ ក្នុងវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) លើកទី២ រៀបចំឡើងដោយធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានការចូលរួមពីពាណិជ្ជករកម្ពុជានិងជប៉ុនប្រមាណជា១០០នាក់ មកពីបណ្ដាក្រុមហ៊ុនចម្រុះវិស័យជាង៥០ បានគ្នាដើម្បីស្វែងរកដៃគូវិនិយោគនិងពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាមានឱកាសចាប់ដៃគូរកស៊ីលើវិស័យជាច្រើនរវាងពាណិជ្ជករទាំងពីរ ។ ការរៀបចំឲ្យមានវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) នេះឡើង ដើម្បីបង្កើនជំរុញឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង ។...