ភ្នំពេញ ៖ ប្រឡាយរងមួយខ្សែ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ រួមសាមគ្គីគ្នា ស្ដារឡើងវិញដើម្បីរក្សាទឹកទុកសម្រាប់ ធ្វើស្រែនារដូវខែប្រាំង។ ការរួមសាមគ្គីគ្នានេះ ត្រូវបានគេមើលឃើញថា ជាគំរូល្អមួយ សម្រាប់បងបង្អូនប្រជាកសិករផងដែរ។ សូមរំលឹកថា អ្នកភូមិព្រៃស្នួល បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការជួយឧបត្ថមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ ៖ តាមរយៈសារសំឡេងជាបន្ទាន់មួយដែលមានរយៈពេល១៦នាទី ចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា លើកលែងតែទីកន្លែងបិទជិត ។ សម្តេចក៏បានទុកលទ្ធភាពឲ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ផងដែរ ។ មុនឈានដល់ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចតេជោ កាលពីថ្ងៃ២៥ មេសា បានឲ្យលោក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងនាពេលអនាគត ព្រោះថា កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០% ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២២។ ក្នុងពិធីសម្ពោធបើកឲ្យដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ...
ទីក្រុងស្តុកខុល — ការចំណាយខាងយោធានៅលើពិភពលោក បានកើនឡើងជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលប្រទេសរុស្ស៊ីបានបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការចូលឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមអ្នកស្រាវជ្រាវមួយចំនួន ដែលបានលើកឡើងនៅថ្ងៃចន្ទនេះ ដោយប៉ាន់ស្មានថា និន្នាការនៃការចំណាយលើផ្នែកយោធានេះ នឹងនៅបន្តទៅមុខទៀត ជាពិសេសប្រទេសនៅក្នុងទ្វីបអឺរ៉ុប។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ បើទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ក្តី ក៏ប្រទេសជាច្រើននៅជុំវិញពិភពលោកបានបង្កើនឃ្លាំងស្តុកអាវុធរបស់គេ ដោយការចំណាយផ្នែកយោធាជាសាកលមានការកើនឡើងប្រមាណ០,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ឬហៅកាត់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញលោក Mateusz Morawiecki បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះហើយថា ប្រទេសរបស់លោកបានធ្វើការ បញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែនរួចរាល់ហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លំអិត អំពីប្រភេទនិងចំនួនរបស់វានោះឡើយ។ នេះមានន័យថា ប្រទេសប៉ូឡូញបានក្លាយទៅជា សមាជិកទី៣របស់ណាតូហើយ ដែលបានសម្រេចចិត្តក្នុងការ ផ្តល់ឲ្យនូវរថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន តាមពីក្រោយប្រទេសឆេក និងប្រទេសស្លូវ៉ាគីនាពេលកន្លងមក ហើយកាលពីដើមខែនេះ អង់គ្លេសក៏បានបញ្ជូនរថក្រោះ ដើម្បីបំពេញចន្លោះនេះឲ្យ ទៅប៉ូឡូញរូចរាល់ហើយដែរ។...
(AFP): ប្រទេសរុស្ស៊ី បានព្រមានអំពីការគំរាមកំហែង “ពិតប្រាកដ” នៃសង្គ្រាមលោកលើកទី 3 ដែលផ្ទុះឡើងនៅមុនកិច្ចប្រជុំ នៅថ្ងៃអង្គារ រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជុំវិញការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម។ ការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើប្រទេសជិតខាងរបស់ខ្លួន បានបង្កឱ្យមានការផ្ទុះការគាំទ្រ ពីបណ្តាប្រទេសលោកខាងលិច ដែលបានឃើញអាវុធ បានចាក់ចូលទៅក្នុងប្រទេសដើម្បី ជួយខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ប៉ុន្តែមហាអំណាចលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ពួកគេ ដោយសារតែការភ័យខ្លាចនៃការបង្កឱ្យមានជម្លោះប្រឆាំងនឹងប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នទីផ្សារប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ ទើបនាំក្រុមហ៊ុនធំៗរបស់អាមេរិក មកធ្វើការវិនិយោគ នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី និងប្រេងឥន្ធនៈ កាល់តិចទី៥០ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអភិបាលក្រុង Kherson លោក Ihor Kolykhaiev ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានរឹបអូសអគារក្រុមប្រឹក្សាក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Kolykhaiev បានលើកឡើងថា “យប់នេះក្រុមប្រដាប់អាវុធបានចូល ទៅក្នុងអគារនៃក្រុមប្រឹក្សាក្រុង Kherson យកសោរហើយជំនួសឆ្មាំរបស់យើង ដោយរបស់ពួកគេផ្ទាល់”...
យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អ នៅពេលនេះក៏ដោយ។ អ្នកនាំពាក្យយូអិន លោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម...