គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូមួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមសមរភូមិសម្រាប់តំបន់ ដុនបាស ប៉ុន្តែអ៊ុយក្រែន នឹងការពារខ្លួនជាប់ជានិច្ច។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Ukrinform បានដកស្រង់សម្ដីលោកប្រធានាធិបតីថា “ឥឡូវនេះយើងអាចនិយាយបានថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមសមរភូមិដុនបាស ដែលពួកគេបានរៀបចំជាយូរមកហើយ។ មួយផ្នែកធំនៃកងទ័ពរុស្ស៊ី ទាំងមូលឥឡូវនេះកំពុងផ្តោតលើការវាយលុកនេះ”។ លោកបានបន្ថែមថា”មិនថាទាហានរុស្ស៊ីប៉ុន្មាននាក់ត្រូវបានជំរុញទៅទីនោះទេ យើងនឹងប្រយុទ្ធ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការ ផ្តល់ជំនួយសង្គ្រោះជីវិត ក៏ដូចជាការជម្លៀសខ្លួន។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះរួមមានទីក្រុង Lviv, Dnipro, Kharkiv និង Mykolaiv – ដែលត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានជនស៊ីវិលស្លាប់...
ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញ ផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី កំពុងសិក្សាពីសក្ដានុពល នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើដាក់បញ្ចូល ក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា អ្នកស្រាវជ្រាវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចេញការព្រមានធ្ងន់ៗមួយ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ថាប្រទេសរបស់លោក នឹងប្រើប្រាស់កម្លាំងយោធា ប្រឆាំងទៅនឹងរបប Zionistប្រសិនបើរដ្ឋាភិបាលក្រុង Tel Aviv ហ៊ានធ្វើសកម្មភាពណាមួយប្រឆាំងមកលើអ៊ីរ៉ង់តែបន្តិចនោះ។ រដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានចេញសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យយោធាដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃកងកម្លាំងយោធារបស់អ៊ីរ៉ង់ និងដោយមានការធ្វើដើរក្បួនយោធា និងបង្ហាញពីសមត្ថភាពយោធារបស់ខ្លួនផងដែរ។...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈចំនួន១ គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី២០ដល់២៦មេសា ឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ១៩ មេសា បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថាក្រុមកងកម្លាំងយោធាជំនាញ របស់អ៊ុយក្រែន នឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសក្រៅ ក្នុងការហ្វឹកហាត់ ទៅលើការប្រើប្រាស់ អាវុធរបស់សហរដ្ឋអាមេរិក ដែលមានរួមទាំង Howitzers និង radars ផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងនោះ ប៉ង់តាហ្គោន ផ្ទាល់ក៏បានបង្ហាញអំពីបំណង ក្នុងការផ្តល់ការហ្វឹកហាត់ ជូនយោធាអ៊ុយក្រែនផងដែរ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពិថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានគូសបញ្ជាក់យ៉ាងច្បាស់ថាប្រទេសតួកគី គឺជាប្រទេសដ៏មានសារៈសំខាន់ សម្រាប់ទាំងអឺរ៉ុប និងអង្គការណាតូ ដែលដឹកនាំដោយអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំ បក្សកាន់អំណាចរបស់ខ្លួន នៅក្នុងរដ្ឋធានីក្រុងអង់ការ៉ា ដែលក៏មានការចូលរួម ពីសំណាក់មន្ត្រីបក្សជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលជាច្រើនផ្សេងទៀត...
បរទេស៖ យោងតាមការអះអាង ដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងក្រុមអ្នកប្រឹក្សារបស់គាត់ផង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ការវាយលុកដោយកងកម្លាំង យោធារុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដំណាក់កាលទី២ គឺទើបតែបានចាប់ផ្តើម។ រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការរាយការណ៍ថា ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើនដូចជា Donetsk, Luganskនិង Khkarkov...
បរទេស៖ កងកម្លាំងយោធារុស្ស៊ី បានធ្វើការអះអាង កាលពីថ្ងៃចន្ទម្សិលមិញនេះថា បានបំផ្លាញនូវទីតាំងរោងចក្រមួយកន្លែង របស់ ប្រទេសអ៊ុយក្រែន ដែលប្រើប្រាស់សម្រាប់ ការជួសជុលក្បាលគ្រាប់មីស៊ីល ប្រភេទ Tochka-U មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Dnepr។ គ្រាប់មីស៊ីលប្រភេទ Tochka-U គឺជាគ្រាប់មីស៊ីលបែបយុទ្ធសាស្ត្រ ដែលបន្សល់ទុកតាំង ពីសម័យសហភាពសូវៀត មកម្ល៉េះនិងបន្ត ប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ុយក្រែន រហូតមកជាពិសេស...